មណ្ឌលគិរី៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ជាលើកដំបូង ដែលកើតលើស្ដ្រីម្នាក់ឈ្មោះ គិន សម្ព័ស អាយុ៥១ឆ្នាំ រស់នៅភូមិអរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាន។
តាមការបញ្ជាក់របស់ឈ្មោះ គិន សម្ព័ស នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រួសាររបស់គាត់បានធ្វើដំណើជូនស្វាមីឈ្មោះ គឹម សារ៉េត ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ព្រះកុសម: (ហៅពេទ្យលោកសង្ឃ) នៅភ្នំពេញ មានអ្នករួមដំណើរជាមួយចំនួន០៥នាក់ មានឈ្មោះដូចខាងក្រោម៖
