អតីតតារាសម្តែងយុត្ថារា ឆានី ប្រកាសជួបពិភាក្សារកដំណោះស្រាយ ជូនអតិថិជន

126

កាលពីថ្មីៗនេះអតីតតារាសម្តែងភាពយន្តល្បីឈ្មោះ គឺលោក យុត្ថារា ឆានី ត្រូវបានសារព័ត៌មានមួយចំនួនធ្វើការចុះផ្សាយរឿងរ៉ាវដ៏ភ្ញាក់ផ្អើលពាក់ព័ន្ធរឿងអាស្រូវលក់ដីឡូតិ៍ខ្យល់។ ប៉ុន្តែលោកបានចេញមុខប្រតិកម្មដោយបញ្ជាក់ថា លោកមិនបានគេចវេសពីបញ្ហា ឬការដោះស្រាយឡើយ។

យ៉ាងណាមិញដើម្បីផ្តល់ជូននូវទំនុកចិត្តដល់អតិថិជន លោក យុត្ថារា ឆានី នៅរសៀលថ្ងៃទី២០ ខែសីហានេះបានចេញមកប្រកាសក្នុងការជួបជុំពិភាក្សាដំណោះស្រាយជូនអតិថិជនពាកព័ន្ធរឿងទិញដីឡូតិ៍របស់ខ្លួន។ លោក ឆានី បានបង្ហោះឲ្យដឹងថា សូមជម្រាបសួរអតិថិជនជាទីគោរពសម្រាប់អតិថិជនដែលមានដីស្ថិតនៅក្នុងបរិវេនដី១ហិកតាជាប់ក្នុង​របងចំនួន៤៣នាក់ (សរុប៧១ ឡូតិ៍)។

តារាប្រុសរូបនេះបានបន្តថា “ខ្ញុំបាទសូមគោរពអញ្ជើញមកជួបជុំពិភាក្សាដំណោះស្រាយដោយសន្តិវិធីជា​មួយខ្ញុំបាទនៅទីតាំងដីផ្ទាល់ ភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែសីហាឆ្នាំ២០២៣ វេលាម៉ោង១០ព្រឹក។

លោក យុត្ថារា ឆានី បានបញ្ជាក់បន្ថែមថា លោកមិនបានគេចវេសបញ្ហាឬការដោះស្រាយឡើយ ប៉ុន្តែសូមបែបសន្តិវិធីសម្របសម្រួល និងយោគយល់ទៅវិញទៅមក។ ចំពោះការប្រកាសនេះបានធ្វើឲ្យមហាជនជាច្រើនសម្តែងការគាំទ្រជុំវិញការរកដំណោះស្រាយជូនអតិថិជនរបស់ខ្លួន៕

Turbo tech solutions
HQP