អាជ្ញាធរ​ក្រុងប៉ោយប៉ែត​​ បានបិទខ្ទប់អាគារចំនួន៦កន្លែងបន្ទាប់ពីរកឃើញបុរសជនជាតិឥណ្ឌូនេ​ស៊ីម្នាក់វិជ្ជមានកូវីដ ១៩

280

បន្ទាយមានជ័យ៖ អាជ្ញាធរបានធ្វើការបិទខ្ទបអាគារស្នាក់នៅចំនួន៦កន្លែងនិងបុរីដួងច័ន្ទ ក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ១៩ ទៅលើបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២១ដើម្បីការពារការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩។

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលបានមកស្នាក់នៅ ក្នុងបុរី ដួងច័ន្ទ ផ្ទះលេខ ១៣៤B ស្ថិតនៅក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។បន្ទាប់ពីទទួលបានព័ត៌មាន ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច ក្រុងប៉ោយប៉ែតដឹកនាំ ដោយលោក ង៉ោ ម៉េង ជ្រួន  អភិបាលរងខេត្តបន្ទាយមានជ័យ បានចុះបិទខ្ទប់មិនអនុញ្ញាត ឲ្យចេញ ចូលចំនួន៣ទីតាំងទាំងយប់ ដោយទីតាំងទី១ នៅក្នុងបុរីដួងច័ន្ទ ដែលជាប្រពន្ធ ជនជាតិឥណ្ឌូនេស៊ី មានវិជ្ជមានជំងឺកូវីដ១៩  កំពុងស្នាក់នៅ និងទី២ ទីតាំងផ្សេងទៀត គឺអាគារ ស្នាក់​នៅស្ថិតនៅក្នុង ភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត ខាងលើមាន ការសង្ស័យពាក់ព័ន្ធ ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមគ្រូពេទ្យជំនាញ ដែលបានយកសំណាកបុរសជនជាតិឥណ្ឌូនេស៊ីទៅពិនិត្យ ជាលទ្ធផលរកឃើញវិជ្ជមានជំងឺឆ្លងកូវីដ១៩នោះ ភ្លាមៗកម្លាំងសមត្ថកិច្ច បានចុះបិទទីតាំងទាំង៣ខាងលើទាំងយប់ ដោយមិនអនុញ្ញាត ឲ្យមានការចេញ ចូលឡើយ  ដើម្បីស្វែងរកអ្នកពាក់ព័ន្ធទាំងគៀក និងប្រយោល ក្នុងគោលបំណងការពារនិងទប់ស្កាត់ការឆ្លងរីករាលដាល ក្នុងសហគមទ្រង់ទ្រាយធំ ។

លោកអភិបាលក្រុង បានបញ្ជាក់បន្ថែមនៅព្រឹកថ្ហៃទី២៣ខែឆ្នាំដដែលនេះថា ៖ រហូតមកដល់ព្រឹកនេះទីតាំងចំនួន៦ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន  ប៉ុន្តែយើងត្រូវបិទត្រឹមណាទុកត្រឹមណានោះនៅមិនទាន់បានកំណត់នៅឡើយ ។

ជាមួយគ្នានោះដែរ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ ជនជាតិឥណ្ឌូនេស៊ីដែលរកឃើញវិជ្ជមានកូវីដ១៩នោះកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោយពីសាកសួរដើម្បីស្វែងរកអ្នកពាក់ព័ន្ធកម្លាំងសមត្ថកិច្ចបានចុះហ៊ុពទ្ធ័ផ្ទះ លេខ១៣៤B ក្នុងបុរីដួងច័ន្ធ ដោយសារប្រពន្ធជនជាតិឥណ្ឌូនេស៊ីរូបនេះកំពុងស្នាក់នៅ រួចបន្តបិទបុរីនេះទាំងស្រុង ព្រមទាំងអាគារស្នាក់នៅ២ទីតាំងផ្សេងទៀតផងដែរ៕

Turbo tech solutions
HQP