ថៃ៖ លោក ស្រេថា ថាវីស៊ីន (Srettha Thavisin) ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីអចលនទ្រព្យ បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ នៅល្ងាចថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។ បេក្ខភាពមកពីគណបក្សភឿថៃ ដែលមានការគាំទ្រដោយគ្រួសារ ស៊ីណាវ៉ាត្រា ដ៏មានឥទ្ធិពលរូបនេះ បានឈ្នះការបោះឆ្នោតនៅក្នុងសភាទាំងពីរ ហើយត្រូវបានគេរំពឹងថា នឹងស្បថចូលកាន់តំណែងក្នុងពេលឆាប់ៗនេះ។
វាកើតឡើងនៅថ្ងៃដដែលដែលអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលរស់នៅនិរទេសខ្លួននៅក្រៅប្រទេស បានត្រឡប់ចូលស្រុកវិញ ក្រោយរយៈពេល ១៥ឆ្នាំ ហើយនៅកំឡុងពេលនៃការរត់ភៀសខ្លួនរបស់គាត់ គាត់ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំផងដែរ។ ប្រទេសថៃបានបោះឆ្នោតជាសកលកាលពីខែឧសភា ប៉ុន្តែមេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat ត្រូវបានរារាំងមិនឱ្យក្លាយជានាយករដ្ឋមន្ត្រី ជាពិសេសគឺពីសំណាក់ព្រឹទ្ធសភាដែលតែងតាំងដោយយោធា៕


