រាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេចស្ដីពី ការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី ៧ ថ្មី

126

រាជរដ្ឋាភិបាលនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ បានចេញសេចក្ដីសម្រេចស្ដីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមាននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីសំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់រដ្ឋ។

យោងតាមសេចក្ដីសម្រេច នាយករដ្ឋមន្ត្រីទទួលបន្ទុកដឹកនាំការងាររួមរបស់គណៈរដ្ឋមន្ត្រី និងចាត់ចែងបញ្ហារាល់សកម្មភាពរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ព្រមទាំងទទួលបន្ទុកដោយឡែកក្នុងទំនាក់ទំនងផ្ទាល់ជាមួយព្រះម​ហាក្សត្រ សម្រាប់កិច្ចការរបស់រាជរដ្ឋាភិបាល និងការដឹកនាំបញ្ជាផ្ទាល់លើបញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្រៅពីនេះក៏មានភារកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីដែលមានលម្អិតក្នុងសេចក្ដីសម្រេចខាងក្រោម។

ចេញសេចក្ដីសម្រេចស្ដីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលខាងក្រោម៖

Turbo tech solutions
HQP