បាក់ស្ពានដែកនៅ​​ឥណ្ឌាបណ្ដាលឲ្យ ​ស្លាប់មនុស្សចំនួន ២៦នាក់​

86

 

ឥណ្ឌា​​៖ ​ស្ពាន​ផ្លូវដែកដែល​កំពុង​សាងសង់​នៅក្នុង​ប្រទេស​ឥណ្ឌា បាន​បាក់​កាលពី​ថ្ងៃ​ពុធ ទី​២៣ សីហា ដោយ​សម្លាប់​កម្មក​រយ៉ា​ង​ហោចណាស់ ២៦នាក់ និង​របួស​០២នាក់ ពេលនេះអាជ្ញាធរ​ផ្លូវដែក ដែល​គ្រប់គ្រង​ដោយ​រដ្ឋ កំពុងបើក​ការស៊ើបអង្កេត​។​

​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​នៅក្នុង​ទីប្រជុំជន​សៃ​រ៉ាង (Sairang) ក្នុង​រដ្ឋ​មី​ហ្សូ​រ៉ាម (Mizoram) ភាគ​ឦសាន នេះ​បើ​យោង​តាម​អភិបាលរដ្ឋ លោក ហ្សូ​រ៉ា​មថាន​ហ្គា (Zoramthanga) និយាយ​នៅ​លើ​វេទិកា​ផ្ញើ​សារ X ដែល​ពី​មុន​គេ​ស្គាល់​ថា Twitter ។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយការណ៍​ថា​មាន​កម្មករ​រហូត​ដល់ ៤០ នាក់​នៅ​ឯ​ការដ្ឋាន​នៅ​ពេល​ស្ពាន​បាក់ ប៉ុន្តែ​ប៉ូលិស​បាន​និយាយថា កម្មករ ២៨ នាក់​មាន​វត្តមាននៅទីនោះ​។​

​មន្ត្រី​ប៉ូលិស​ម្នាក់បាន​និយាយថា “​ក្រុម​អ្នក​ជួយសង្គ្រោះ​អាច​ទាញ​យក​សាកសព​បាន ១៣ នាក់​ហើយ​រហូតមកទល់​ពេលនេះ​។ កិច្ចខិតខំ​ប្រឹងប្រែង​កំពុង​បន្ត​ដើម្បី​ទាញ​យក​សាកសព​ដែល​នៅ​សេសសល់​”​។​

​អយស្ម័យយាន​ភាគ​ឦសាន (NFR) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ X ថា ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​អំឡុង​ការងា​រលើ​គម្រោង​ផ្លូវដែក​ថ្មី​ប៊ែរ​ប៊ី​-​សៃ​រ៉ាង (Bhairbi-Sairang)​។​

NRF បាន​និយាយ​នៅលើ​វេបសាយ​របស់​ខ្លួន​ថា គម្រោង​នេះ​នឹង​ភ្ជាប់​រដ្ឋ​មី​ហ្សូ​រ៉ាម​ទៅកាន់​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស ដោយ​ជំរុញ “​ទេសចរណ៍​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​”​។​”​គណៈកម្មាធិការ​ស៊ើបអង្កេត​កម្រិត​ខ្ពស់​” ត្រូវបាន​បង្កើតឡើង​ដើម្បី​ស៊ើបអង្កេត​។​

​នាយករដ្ឋមន្ត្រី ណារិ​នដ្រា ម៉ូ​ឌី បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ជំនួយ​ដែល​អាច​ធ្វើបាន​ទាំងអស់​” កំពុង​ត្រូវបាន​ផ្តល់​ឱ្យ​ដល់​អ្នក​ដែល​រង​ផលប៉ះពាល់​៕

Turbo tech solutions
HQP