សត្វដំរីមួយក្បាលរកឃើញអាភៀនមួយកញ្ចប់ជិត ២,៨គីឡូក្រាម នៅខេត្តយូណាន ប្រទេសចិន

182

សត្វដំរីព្រៃមួយក្បាលបានរកឃើញអាភៀនទម្ងន់ ២,៨ គីឡូក្រាម ដែលគេលាក់ទុកក្នុងព្រៃ ក្នុងខេត្តយូណាន ប្រទេសចិន ។ ដំបូងឡើយ មានដំរីព្រៃចំនួន ០៤ក្បាល ដើរលេងនៅក្នុងភូមិ បណ្ដាលឲ្យប្រជាជនភ័យខ្លាចវាបង្កគ្រោះថ្នាក់ និងបំផ្លាញទ្រព្យសម្បត្តិ ទើបរាយការណ៍ទៅប៉ូលិស ។ ដូច្នេះសមត្ថកិច្ចក៏ចុះដល់កន្លែងកើតហេតុ និងតាមដានដំរីដែលកំពុងដើរក្នុងព្រៃ ។

ដំរី​មួយ​ក្បាល​ស្រាប់តែ​ឈប់ ហើយ​​ហិត​ថង់ម្យ៉ាងរួចបោះចោល និងបន្តដំណើរទៅមុខទៀត ។ គ្រានោះប៉ូលិសបានបើកថង់ដែលដំរីហិតទើបប្រទះឃើញមានអាភៀន ២,៨ គីឡូក្រាម តម្រូវឲ្យពួកគេបើកការស៊ើបអង្កេតភ្លាមៗ ។

សូមជម្រាបថា ខេត្តយូណានមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម ឡាវ និងមីយ៉ាន់ម៉ា ដូច្នេះការជួញដូរគ្រឿងញៀនឆ្លងដែនតែងតែជាបញ្ហាចម្បងនៅទីនោះ ៕

Turbo tech solutions
HQP