មន្ត្រីនគរបាលប្រទេសកូស្តារីកា រឹបអូសគ្រឿងញៀនកូកាអ៊ីន ២,២តោន និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់

98


កូស្តារីកា៖ មន្ត្រីនគរបាលនៃប្រទេសកូស្តារីកា បានស្ទាក់ចាប់ទូកមួយគ្រឿងដែលផ្ទុកកូកាអ៊ីនចំនួន ២.៤ តោន ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក ភាគខាងត្បូងរបស់ប្រទេស នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីអាជ្ញាធរ កាលពីថ្ងៃព្រហស្បតិ៍ ។

អង្គភាពនៃមន្ត្រីការពារតំបន់ឆ្នេរសមុទ្រ រួមជាមួយនឹងមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន បានរកឃើញករណីនេះ ហើយបន្ទាប់មកក៏បានធ្វើការស្ទាក់ចាប់ទូកប្រភេទមុជទឹកក្នុងរយៈចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគនិរតីនៃប្រទេសអាម៉េរិកកណ្តាលមួយនេះកាលពីថ្ងៃអង្គារ ។ អាជ្ញាធរបានបញ្ជាក់ផងដែរថា មនុស្សបីនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការនេះ ជុំវិញការស៊ើបអង្កេតអំពីបទជួញដូរ ផលិត និងកាន់កាប់សារធាតុញៀន។

រដ្ឋមន្ត្រីសន្តិសុខរបស់កូស្តារីកា លោកម៉ារីអូ ហ្សាម៉ូរ៉ា (Mario Zamora) បានលើកឡើងថា ការដឹកជញ្ជូនគ្រឿងញៀនបានធ្វើដំណើរក្នុងទិសដៅចាកចេញពីប្រទេសកូឡុំប៊ី មកកាន់ប្រទេសកូស្តារីកា នឹងអាចបន្តនាំចេញឡើងវិញទៅកាន់តំបន់អឺរ៉ុប ឬសហរដ្ឋអាម៉េរិក ៕

ប្រភព៖ Reuters Connect

Turbo tech solutions
HQP