អបអរសាទរ! យុវជនឆ្នើម ២រូប យកបានពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរ នៅប្រទេសឡាវ

22

យុវជនកម្ពុជាប្រុសស្រី ចំនួន០២រូប ដែលត្រូវបានជ្រើសរើសដោយក្រសួងបរិស្ថាន ដើម្បីទៅចូលរួមប្រកួតនៅ ប្រទេសឡាវ បានជាប់ជាយុវជនឆ្នើម នៃពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរ (The 2nd ASEAN Youth Eco-Champions Award)​ គឺ លោកស្រី ឱក សុចិន្តា និងលោក ហែម សុភេម ។

ក្នុងចំណោមយុវជនឆ្នើមទាំងពីររូបនេះ លោកស្រី ឱក សុចិន្តា អ្នកផលិតមាតិកាអប់រំបរិស្ថាន ត្រូវបានគេស្គាល់ថា ជាស្ថាបនិក Zerow ដែលជា​សហគមន៍​អនឡាញ​របស់អ្នកស្រលាញ់បរិស្ថាននៅលើបណ្ដាញសង្គម ទទួល​បានពានរង្វាន់ជើងឯកយុវជន អេកូអាស៊ានលើកទីពីរ កម្រិត Senior ។

ចំណែកឯមួយរូបផ្សេងទៀត គឺលោក ហែម សុភេម យុវជនលេចធ្លោមួយរូប នៃក្រុមនិស្សិតប្លាស្ទិច-Nisset Plastic ទទួលបានពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរ កម្រិត Junior។

តាមរយៈសារនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផេក លោកបង្ហាញក្តីរំភើបរីករាយ បន្ទាប់ពីត្រូវបានជ្រើសរើសជាយុវជនឆ្នើម នៃពានរង្វាន់ជើងឯកយុវជនអេកូអាស៊ាន លើកទីពីរដោយ Ministry of Environment (The 2nd ASEAN Youth Eco-Champions Award Junior) ដែលបានរៀបចំឡើងនៅ ប្រទេសឡាវ ។ លោកថា “ពានរង្វាន់នេះគឺមិនមែនកើតចេញពីខ្ញុំម្នាក់ឯងនោះទេ តែវាកើតចេញពីយុវជនខ្មែរផ្សេងៗទៀត ដែលបានចូលរួមចំណែកយ៉ាងសំខាន់ និងសកម្មក្នុងកិច្ចការពារបរិស្ថានជាមួយ និស្សិតប្លាស្ទិចនាពេលកន្លងមក”។

គួរបញ្ជាក់ថា អ្នកទាំងពីររូប ជាយុវជនយុវនារីខ្មែរ ដែលចំណាយពេលវេលា​ធ្វើ​សកម្មភាព​ជាច្រើន ក្នុងការចូលរួមចំណែក ដើម្បីលើកកម្ពស់​ការយល់ដឹងពីបញ្ហាបរិស្ថាន និងការថែទាំ​ផែនដី៕

Turbo tech solutions
HQP