រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបញ្ចប់ការធ្វើចត្តាឡីស័កអគារស្នាក់នៅ និងកាស៊ីណូ អាត្លង់ទិចទីក្រុងកំសាន្ដ ក្រោយមិនមានអ្នកឆ្លងជំងឺកូវីដនៅទីនោះ

304

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបញ្ចប់ជាមណ្ឌលចត្ដាឡីស័ក ចំពោះអគារស្នាក់នៅ និងកាស៉ីណូអាត្លង់ទិច ទីក្រុងកំសាន្ដ ស្ថិតនៅផ្លូវពូឡូវ៉ៃ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សេចក្ដីសម្រេចដែលបណ្ដាញព័ត៌មានទទួលបានរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រោយបញ្ចប់ចត្តាឡីស័ក ម្ចាស់កាស៉ីណូអាត្លង់ទិច ទីក្រុងកំសាន្ដ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។

គួរជម្រាបថា ការសម្រេចបញ្ចប់ជាមណ្ឌលចត្តាឡីស័កនេះ គឺដោយសារមិនមានអ្នកឆ្លងជំងឺកូវីដ១៩ ចេញពីទីតាំងនេះបន្ដទៀត ក្រោយផ្អាកបណ្ដោះអាសន្នមួយរយៈពេលកន្លងទៅ៕

Turbo tech solutions
HQP