ខ្មាន់កាំភ្លើងម្នាក់ បានសម្លាប់មនុស្សស្បែកខ្មៅបីនាក់រួចផ្តាច់ជីវិតខ្លួនឯង ក្នុងការវាយប្រហាររើសអើងពណ៌សម្បុរ នៅទីក្រុង Jacksonville នៃរដ្ឋ Florida សហរដ្ឋអាមេរិក។
ខ្មាន់កាំភ្លើងជាបុរសស្បែកស អាយុខ្ទង់២០ឆ្នាំនិងមានពាក់អាវក្រោះ បានចូលហាង Dollar General ហើយបើកការបាញ់ប្រហារ ជាហេតុបង្កការប្រឈមមុខដាក់គ្នាជាមួយប៉ូលិស។
ប៉ូលិសឈ្មោះ T K Waters និយាយថា ខ្មាន់កាំភ្លើងដែលគេមិនទាន់បញ្ចេញឈ្មោះ បានសម្លាប់បុរសពីរនាក់ និងស្ត្រីម្នាក់ រួចបានបន្សល់ទុកនូវកំណត់ហេតុមួយ។
ស្របពេលជាមួយគ្នានោះ អភិបាលក្រុង Donna Deegan បានអះអាងថា វាគឺជាឧក្រិដ្ឋកម្មដែលពោរពេញទៅដោយភាពស្អប់ខ្ពើម ដែលជំរុញដោយការរើសអើងជាតិសាសន៍។
ទន្ទឹមនេះ FBI ក៏បានបើកការស៊ើបអង្កេតលើករណីបាញ់ប្រហារនេះដែរ។
យោងតាមគេហទំព័រ Gun Violence Archive បានឲ្យដឹងថា គិតត្រឹមពេលនេះ មានមនុស្សស្លាប់ដោយកាំភ្លើងជាង២៨០០០នាក់នៅក្នុងសហរដ្ឋអាមេរិក៕
