អគ្គិភ័យបានឆាបឆេះ​ក្នុង​ទូ​រថភ្លើងបាន​សម្លាប់​មនុស្ស​ចំនួន០៩​នាក់​ នៅ​ឥណ្ឌា​ខាងត្បូង

76

​ឥណ្ឌា​៖​ អគ្គិភ័យ​នៅក្នុង​ទូរ​រថភ្លើង​ចត​នៅ​ស្ងៀម​នៅ​ក្នុងស្ថានីយ​រថភ្លើង​មួយ​នៅ​ឥណ្ឌា​ខាងត្បូង​ បានសម្លាប់​មនុស្ស​ចំនួន០៩​នាក់​ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ ។​

​អគ្គិភ័យ​បានចាប់ផ្តើម​នៅ​ម៉ោង​៥​ព្រឹក ​និង​ឆេះ​អស់មុន​ត្រូវ​បាន​ពន្លត់​។ ​ចំនុច​​ចាប់ផ្តើម​នៅក្នុង​ទូរ​ឯកជន​នៃ​រថភ្លើង​ដែល​ចត​នៅលើ​ផ្លូវ​ក្នុង​ស្ថានីយ ម៉ា​ឌូ​រ៉ា​យ​(Madurai )​ក្នុង​រដ្ឋ​តាមឹ​ល ណា​ឌូ​(Tamil Nadu)​។​

​សេចក្តីថ្លែងការណ៍​របស់​មន្ត្រី​ផ្លូវ​ដែក​បាន​និយាយថា ធុង​ហ្គាស​មួយ​ដែល​អ្នកដំណើរ​លួច​ដឹក​ជញ្ជូន​បាន​បង្ក​ឲ្យកើតអគ្គិភ័យ​។​ សេចក្តីថ្លែងការណ៍​មិនបាន​និយាយ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅក្នុង​ទូកើតហេតុនោះទេ តែ​ថា​មនុស្ស​ជាច្រើន​បាន​ភៀសខ្លួន​រួច​ចេញពី​ទូរថភ្លើង​។​ ពួក​មន្ត្រី​បាន​ប្រាប់ថា មនុស្ស​២០​នាក់​ទៀត​រងរបួស​ក្នុង​ហេតុការណ៍​នេះ​។​

​គ្រោះថ្នាក់​កើតមាន​ជា​ធម្មតា​នៅលើ​ផ្លូវ​ដែក​ឥណ្ឌាដែល​មួយ​ថ្ងៃ​ដឹកជញ្ជូន​មនុស្ស​ប្រមាណ​២២​លាន​នាក់ ហើយ​ការបុក​គ្នា ការបើកធ្លាក់​ផ្លូវ​និង​អគ្កិភ័យ​ច្រើន​ត្រូវបានប​ន្ទោ​សលើការ​ថែ​ទាំ​ជួស​ជុល​មិន​គ្រប់គ្រាន់​ឬ​កំហុស​មនុស្ស​។​

Turbo tech solutions
HQP