លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញសេចក្តីសម្រេចបែងចែកភារកិច្ចដល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ទាំង២៩នាក់

114

ភ្នំពេញ៖ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេចមួយ បែងចែកភារកិច្ចដល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទាំង២៩នាក់។ 

ប្រការ២៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលអនុវត្តបន្ថែមនូវការងារផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។ 

ប្រការ៣៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ១រូបៗ មានជំនួយការ ៤រូប ក្នុងនោះ ១រូប មានឋានៈស្មើ អគ្គនាយក ១រូប។  មានឋានៈស្មើ អគ្គនាយករង និង២រូប មានឋានៈស្មើ ប្រធាននាយកដ្ឋាន។ 

ប្រការ៤៖ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ៥៖ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ គ្រប់ក្រសួង ស្ថាប័ន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕

Turbo tech solutions
HQP