យោធាមីយ៉ាន់ម៉ា ធ្វើការបណ្ដេញអ្នកការទូត ទីម័រខាងកើត ឲ្យចេញពីប្រទេស

97

មីយ៉ាន់ម៉ា៖ យោធាមីយ៉ាន់ម៉ា បានបញ្ជាឲ្យអ្នកការទូតទីម័រខាងកើតត្រូវតែចាកចេញពីប្រទេសមីយ៉ាន់ម៉ាជាដាច់ខាត កាលពីថ្ងៃអាទិត្យ ដោយសារតែការចូលរួមជាមួយអង្គការប្រឆាំង ទោះបីជាមានការព្រមានម្តងហើយម្តងទៀតក៏ដោយ និង បានដាក់កំហឹតលើភារធារីរបស់ទីម័រខាងកើតត្រូវតែចាកចេញពីប្រទេសមីយ៉ាន់ម៉ា មិនឲ្យលើសពីថ្ងៃទី១ ខែកញ្ញានោះឡើយ ព្រោះថា យោធាបានចាត់ទុករដ្ឋាភិបាលរួបរួមជាតិគាំទ្រលទ្ធិប្រជាធិបតេយ្យជាក្រុមភេរវករ ពោលរយៈពេល ៣ ខែ បន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ ២០២១ មក ។ យោធាបាននិយាយទៀតថា សកម្មភាពមិនទទួលខុសត្រូវរបស់រដ្ឋាភិបាលទីម័រខាងកើត មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តដល់ក្រុមភេរវករឲ្យប្រព្រឹត្តបទល្មើសបន្ថែមទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលរបស់ទីម័រខាងកើតក៏បានចេញការថ្កោលទោសចំពោះការបណ្តេញចេញនេះផងដែរ ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋាភិបាលរបស់ទីម័រខាងកើតបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់សម្រាប់ការវិលត្រលប់នៃសណ្តាប់ធ្នាប់ប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបង្ហាញពីសាមគ្គីភាពរបស់ខ្លួនជាមួយប្រជាជនមីយ៉ាន់ម៉ាផងដែរ” ។

កាល​ពី​ខែ​មុន ទីម័រខាងកើត​បាន​អញ្ជើញ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​រួបរួម​ជាតិ​ឲ្យ​ចូល​រួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី ហើយមន្ត្រីរូបនេះក៏បានជួបជាមួយប្រធានាធិបតីទីម័រខាងកើត និងបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរបស់ពួកគេដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។

គួរបញ្ជាក់ថា ចំពោះវិបត្តិនៅមីយ៉ាន់ម៉ានេះដែរ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏កំពុងស្វែងរកការសម្របសម្រួលកិច្ចសន្ទនារវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលរហូតមកដល់ពេលនេះ បានអូសបន្លាយពេលជាង ២ ឆ្នាំមកហើយ ៕

Turbo tech solutions
HQP