សមត្ថកិច្ចអាម៉េរិក កំណត់បានអត្តសញ្ញាណខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់ពលរដ្ឋស្បែកខ្មៅចំនួន០៣ ក្នុងរដ្ឋផ្លរីដា

109


សហរដ្ឋអាម៉េរិក៖ យោងតាមការបញ្ជាក់ពីមន្ត្រីនគរបាលនៅក្នុងតំបន់ទីក្រុង Jacksonville នៃរដ្ឋផ្លរីដាសហរដ្ឋអាម៉េរិកបានឱ្យដឹងថា គេបានកំណត់អត្តសញ្ញាណរបស់ខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារសម្លាប់ពលរដ្ឋជនជាតិស្បែកខ្មៅចំនួនបីនាក់ នៅឯហាងលក់ទំនិញមួយកាលពីថ្ងៃសៅរ៍ មានឈ្មោះថា រ៉េន គ្រីស្តូហ្វឺរ ផាមីធើ (Ryan hristopher Palmeter) អាយុ ២១ឆ្នាំ ជាអ្នកធ្លាប់មានបញ្ហាសតិអារម្មណ៍និងរស់នៅជាមួយឪពុកម្តាយក្នុងតំបន់ជ្រាយក្រុងខាងលើ ។ ខ្មាន់កំាភ្លើងវ័យក្មេងរូបនេះបានធើ្វការក្សាទុកអាវុធដោយខុសច្បាប់ដែលបានទិញពីក្រុមឈ្មួញងងឹត តែយ៉ាងណានោះ ខ្មាន់កាំភ្លើងមិនធ្លាប់មានប្រវត្តិប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មពីមុនមកនោះទេ។

គួររំលឹកថា ក្រោយការបាញ់ប្រហារទៅលើពលរដ្ឋជនជាតិស្បែកខ្មៅ រហូតបណ្តាលឱ្យមនុស្សចំនួន០៣ស្លាប់រួចមក ខ្មាន់កាំភ្លើងវ័យក្មេង ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ខណៈក្រុមអ្នកស៊ើបអង្កេតចាត់ទុកហេតុការណ៍បាញ់ប្រហារនេះថា ”ជាករណីរើសអើងជាតិសាសន៍” ដោយសំអាងទៅលើសំណេរផ្ទាល់ខ្លួនមួយរបស់ខ្មាន់កាំភ្លើងនៅលើបណ្តាញអ៊ីនធឺណិត។

បើតាមការបន្ថែមពីអាជ្ញាធរបានឱ្យដឹងថា ខ្មាន់កាំភ្លើងធ្លាប់បានបង្ហោះសារជាច្រើននៅលើបណ្តាញសង្គម ដែលមានលក្ខណៈវាយប្រហារនិងស្អប់ខ្ពើមពលរដ្ឋស្បែកខ្មៅ ហើយគេ ក៏ធ្លាប់ត្រូវបានបញ្ជូនទៅកាន់មន្ទីរសម្រាកព្យាបាលផ្លូវចិត្តម្តងរួចមកហើយ កាលពីឆ្នាំ ២០១៧កន្លងទៅ អំឡុងកំពុងមានបញ្ហាវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ៕

ប្រភព៖ Reuters Connect

Turbo tech solutions
HQP