ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស បន្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ដើម្បីក្លាយជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេក្នុងស្រុកផ្តោតលើគុណភាពខ្ពស់ស្តង់ដារអន្តរជាតិ ដោយស្វះស្វែងរកដៃគូសហការល្បីល្បាញទូទាំងពិភពលោក ។
ដើម្បីសម្រេចបេសកកម្មថ្មីៗនេះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចុះទៅជួបក្រុមហ៊ុនយក្សជំនាញខាងគ្រឿងផ្សំអាហារ និងភេសជ្ជៈ របស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន The Archer-Daniels-Midland (ADM) ដែលមានវ័យចំណាស់ និងមានបទពិសោធន៍ប្រមាណជាង ១០០ ឆ្នាំ ក្នុងការបង្កើតរសជាតិ និងផ្សំគ្រឿងផ្សំ សម្រាប់អាហារ និងភេសជ្ជៈ ហើយក្រុមហ៊ុនទាំងពីរបានចែករំលែកបទពិសោធន៍ក្នុងការផលិតភេសជ្ជៈដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងរសជាតិឆ្ញាញ់ ជាពិសេសបង្កើតជាកត្តាលើកជំរុញផែនការដើម្បីពង្រីកខ្លួនក្នុងវិស័យភេសជ្ជៈឲ្យរក្សាជំហរក្នុងការប្រើប្រាស់តែបច្ចេកវិទ្យា និងគ្រឿងផ្សំល្អបំផុតសម្រាប់ការផលិត ។
ការចុះទៅសំណេះសំណាល់ផ្ទាល់ជាមួយក្រុមហ៊ុនអន្តរជាតិជាហូរហែបែបនេះ សបញ្ជាក់ថា ខ្មែរ ប៊ែវើរីជីស ពិតជាគិតពីសារៈសំខាន់នៃការអភិវឌ្ឍផលិតផលរបស់ខ្លួន ដោយតែងតែពិគ្រោះពិភាក្សាជាមួយអ្នកជំនាញអន្តរជាតិ និងមានបទពិសោធន៍មិនតិចជាង ១០ ទសវត្សរ៍ឡើយ ៕ អត្ថបទសហការ


