​ចាប់ពី​ថ្ងៃ​ទី​១ ដល់​៤ ខែកញ្ញា​ខាង​មុខ​នេះ​នឹង​មាន​ភ្លៀង​ធ្លាក់​ជាប់​លាយឡំ​នឹង​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

103

ភ្នំពេញ៖ ក្រសួង​ធនា​ធាន​ទឹក និង​ឧតុនិយម​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​មានកា​ប្រុង​ប្រយ័ត្ន ដោយសារ​ចាប់ពី​ថ្ងៃ​ទី​១ ដល់​៤ ខែកញ្ញា​ខាង​មុខ​នេះ​នឹង​មាន​ភ្លៀង​ធ្លាក់​ជាប់​ជា​បន្តបន្ទាប់​ពី​បង្គួរ​ទៅ​ច្រើន​លាយឡំ​នឹង​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​បន្ថែម​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ដោយ​យោង​តាម ស្ថានភាព​វិ​វត្ត​នៃ​អាកាសធាតុ និង​ព្យាករណ៍​បន្ត​ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ ខែកញ្ញា នៅ​តំបន់​មាត់សមុទ្រ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ជាប់​ជា​បន្តបន្ទាប់​ពី​បង្គួរ​ទៅ​ច្រើន លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ក្រសួង​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​លើ​ផ្ទៃសមុទ្រ​មាន​ភ្លៀង​ខ្យល់​បក់​បោក និង​រលក​សមុទ្រ​ខ្ពស់​ៗ ។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​នានា ដែល​អាច​កើត​មាន​ជាយថាហេតុ ៕

Turbo tech solutions
HQP