ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខ បានបញ្ជូនបុរសដែលផ្ទុះកំហឹងទះកំផ្លៀងលើនារីម្នាក់ ដោយសារតែជិះម៉ូតសាចទឹកដាក់ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
ជនសង្ស័យឈ្មោះ ទី សុផាន់ណា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីរាជការ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវនគរបាល ខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣៕


