ហ្វីលីពីន៖ មនុស្សយ៉ាងហោចណាស់១៥នាក់បានស្លាប់ក្នុងអគ្គិភ័យនៅក្នុងរោងចក្រសម្លៀកបំពាក់តូចមួយនៅហ្វីលីពីន កាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅទីក្រុង កេហ្សូន(Quezon) ខណៈជំនន់ទឹកភ្លៀង ការស្ទះចរាចរណ៍និងការផ្តល់អាសយដ្ឋានខុស បានរារាំងពន្យារដល់ការទៅចរាចរណ៌របស់រថយន្តពន្លត់អគ្គិភ័យ។
ជនរងគ្រោះភាគច្រើនទំនងជាកម្មកររោងចក្រនិងជាងឈើ ដែលបានកំពុងដេកក្នុងបន្ទប់នៅពេលអគ្គិភ័យកើតឡើង។ អ្នកខ្លះត្រូវបានរកឃើញស្លាប់នៅក្នុងផ្លូវច្រកដើរនៅក្រៅបន្ទប់ ម្ចាស់រោងចក្រនិងកូនរបស់គាត់ក៏ស្ថិតចំណោមអ្នកបាត់បង់ជីវិតនេះដែរ ចំណែកមនុស្សចំនួន០៣ រងរបួសដោយសារលោតចុះពីជាន់ទីពីរនៃអាគាររោងចក្រ។នេះបើយោងតាមសំដីមន្ត្រីនៅនាយកដ្ឋានការពារអគ្គិភ័យ។
មន្ត្រីមូលដ្ឋានបាននិយាយថា អាគាររោងចក្រនេះផ្ទុះក្រណាត់និងវត្ថុងាយឆេះ និងផ្ទាំងបដាឃោសនាផ្សាយពាណិជ្ជកម្ម។
ការស៊ើបអង្កេតមួយកំពុងធ្វើឡើងដើម្បីរកមូលហេតុនៃអគ្គិភ័យ ការយឺតយ៉ាងនៃក្រុមអគ្គិភ័យនិងពិនិត្យមើលថាតើម្ចាស់រោងចក្រនេះបានរំលោភច្បាប់សុវត្ថិភាពដែរឬអត់។
សំណង់ខ្វះស្តង់ដាសុវត្ថិភាពនិងការអនុវត្តច្បាប់ធូររលុងបានបង្កអគ្គិភ័យនៅហ្វីលីពីនកាលពីអតីតកាល។អគ្គិភ័យនៅក្លឹបរាត្រីមួយកាលពីឆ្នាំ១៩៩៦បានសម្លាប់មនុស្ស១៦២នាក់នៅទីក្រុង កេហ្សូន(Quezon )ដដែលនេះ។មនុស្ស៩៣នាក់ទៀតបានរងរបួសក្នុងហេតុការណ៍នេះ៕



