លោក យ៉ែម បុញ្ញឫទ្ធិ ប្រកាសលាលែងពីតួនាទីទាំងអស់នៅក្នុងគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ

93

លោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាសលាលែងពីតួនាទីទាំងអស់នៅក្នុងគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ។ នេះបើតាមលិខិតរបស់លោក យ៉ែម បុញ្ញឫទ្ធិ ផ្ញើជូនលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ចុះថ្ងៃទី៣១ ខែសីហា តែទើបបង្ហាញជាសាធារណ:នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោក យ៉ែម បុញ្ញឫទ្ធិ បានស្នើសុំបញ្ចប់នូវកិច្ចព្រមព្រៀងទាំងអស់ និងសុំលាលែងពីតួនាទី ព្រមទាំងសមាជិកភាពរបស់គណបក្សខ្មែររួបរួមជាតិ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

បើតាមលោក យ៉ែម បុញ្ញឫទ្ធិ ការដើរចេញពីគណបក្សខ្មែររួបរួម នាពេលនេះ គឺអនុវត្តតាមអ្វីដែលលោក បានសន្យាជាមួយលោក ញឹក ប៊ុនឆៃ។ តែយ៉ាងណា លោក យ៉ែម បុញ្ញឫទ្ធិ ក៏បានរំលេចនូវវីរភាពតស៊ូ  ការលះបង់គ្រប់បែបយ៉ាងរបស់លោក ញឹក ប៊ុនឆៃ ដេីម្បីផលប្រយោជន៍ប្រទេសជាតិ  និងប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងការចងចាំរបស់លោក។

Turbo tech solutions
HQP