ប្រុសស្រីជាង ២០ នាក់ បានដួលសន្លប់ជាបន្ដ បន្ទាប់ ដោយសារផ្ទុះធុងឧស្ម័នអាម៉ូញ៉ាក់​រោងចក្រផលិតទឹកកក​មួយកន្លែង នៅខណ្ឌឫស្សីកែវ

91

ភ្នំពេញ​៖​ ផ្ទុះធុងឧស្ម័នអាម៉ូញ៉ាក់​ពីក្នុងរោងចក្រផលិតទឹកកក​មួយកន្លែង​យីហោ ឈាង មួ​ នៅជាប់បណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ បណ្ដាលឱ្យមនុស្សប្រុសស្រីជាង ២០ នាក់ បានដួលសន្លប់ជាបន្ដបន្ទាប់ បង្កការភ្ញាក់ផ្អេីល ដល់អាជ្ញាធរមានសមត្ថកិច្ច ជួយអន្តរាគមន៍ដឹកជនរងគ្រោះ យកទៅមន្ទីរពេទ្យ ដេីម្បីសង្គ្រោះបន្ទាន់​ កាលពីវេលាម៉ោង ៧​និង៣០នាទី យប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។

តាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញរោងចក្រផលិតទឹកកកមួយកន្លែង យីហោ ឈាង មួ ខាងលើ កំពុងដំណើរការ ផលិតទឹកកក និងមានកម្មករធ្វើការជាធម្មតា ។ លុះក្រោយមកស្រាប់តែផ្ទុះធុងឧស្ម័នអាម៉ូញ៉ាក់ បង្កឱ្យសាយភាយពេញតំបន់ក្បែរៗនោះតែម្ដង​ដោយបង្កឱ្យមានអ្នកដួល សន្លប់ជាច្រើននាក់ ខណៈអ្នកខ្លះដឹងខ្លួនទាន់ក៏រត់ចេញពីតំបន់នោះ​ ដេីម្បីរកកន្លែងមានសុវត្ថិភាពព្រោះធំក្លិនចំហាយមិនបាន នឹងអ្នកខ្លះរត់ចេញមិនទាន់ហូរទឹកភ្នែក ពិបាកដកដង្ហើមដួលសន្លប់ផងដែរ​។

ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាម លោក ឯក ឃុនដឿន អភិបាល​ នៃគណៈអភិបាលខណ្ឌឫស្សីកែវ​ បានដឹងនាំកម្លាំងគណៈបញ្ជាកាឯកភាពខណ្ឌ ចុះអន្តរាគមន៍ និងមានការចូលរួមពីរថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យសម្ដេចឪ សម្ដេចម៉ែ នឹងរថយន្ដពន្លត់អគ្គិភ័យ​មកត្រៀមនិងជួយដឹកប្រជាពលរដ្ឋរងគ្រោះមកកាន់មន្ទីរពេទ្យ ដេីម្បីសង្គ្រោះអាយុជីវិតភ្លាមៗ​។

រីឯរោងចក្រផលិតទឹកកក ដែលធ្លាយចេញនូវឧស្ម័ន បណ្ដាលឱ្យប្រជាពលរដ្ឋ ដួលសន្លប់នោះ ​អាជ្ញាធរជំនាញ បានចាត់ការបន្តតាមនីតិវិធី​៕

Turbo tech solutions
HQP