ភ្នំពេញ ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី និងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងា ជា សម្តេច ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនា ព្រះមហាក្សត្រនៃព្រះរាជាណាកម្ពុជា បានព្រះរាជទានគោរមងារជា សម្តេច ជូនឥស្សរជនជាន់ខ្ពស់គឺ
ទី១ – ប្រោសព្រះរាជទានគោរមងារ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ។
ទី២- ប្រោសព្រះរាជទានគោរមងារ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។
សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្តី ក្រសួងព្រះបរមរាជវាំង ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃ ឡាយព្រះហស្តលេខាតទៅ ៕


