ប៉ូលិសថៃចាប់ខ្លួនជនជាតិចិនចំនួន ១៦នាក់ ពីបទឆបោកតាមទូរស័ព្ទ នៅប៉ាតាយ៉ា

91

ថៃ/ប៉ាតាយ៉ា៖ ប៉ូលិសថៃបានចាប់ខ្លួនជនជាតិចិន ១៦នាក់ ដែលជាជនឆបោកតាមទូរស័ព្ទ ក្នុងផ្ទះ ៤ខ្នង នៅសង្កាត់ Bang Lamung ប៉ែកខាងកើតនៃទីក្រុងប៉ាតាយ៉ា កាលពីថ្ងៃទី២ ខែកញ្ញា។

កម្លាំងស៊ើបអង្កេតនៃស្នងការដ្ឋាននគរបាលខេត្តឈុនបុរី បានឆែកឆេរផ្ទះទាំង ៤ ខ្នង បន្ទាប់ពីទទួលព័ត៌មានថា មានជនឆបោកតាមទូរស័ព្ទជនជាតិចិន ជួលទីតាំងនោះអស់រយៈពេលជាង ៣ ខែមកហើយ។ ជនសង្ស័យទាំង ១៦នាក់ មានបុរស ១២នាក់ និងស្រ្ដី ៤នាក់។ ក្រៅពីជនជាតិចិនទាំង ១៦នាក់ ក៏មានស្រ្ដីជនជាតិថៃម្នាក់ផងដែរ ដែលជាអ្នកថែទាំផ្ទះឲ្យពួកគេ។ ស្ត្រី​ជនជាតិ​ថៃ​​រូបនោះ បានប្រាប់​ប៉ូលិស​ថា នាង​ទទួលប្រាក់ឈ្នួល ៧០០០ បាត​ក្នុង​មួយ​ខែ ​ដើម្បី​ទិញ​អាហារ និង​សម្អាត​ផ្ទះឲ្យពួកគេ ហើយមិនសូវដឹងរឿងជនជាតិចិនទាំងនោះទេ។ នាងដឹងត្រឹមថា ពួកគេមានប្រាក់ខែម្នាក់ ៤៨ ៦០០ បាត ប៉ុណ្ណោះ ។

ចំពោះករណីខាងលើ ប៉ូលិស​បានរឹបអូស​​កុំព្យូទ័រ​ ១ គ្រឿង ទូរស័ព្ទ​ដៃ​ ១ គ្រឿង​ ទូដែក​ ១ និងរថយន្ត Toyota Alphard ថ្មី​មួយ​គ្រឿងទៀតដែលចតចោលក្នុងបរិវេណផ្ទះនោះ។

បច្ចុប្បន្នមនុស្ស​ទាំង​ ១៧ ​នាក់​កំពុងត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ​ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

Turbo tech solutions
HQP