ភ្នំពេញ៖ ក្រោយពីចូលកាន់តំណែងជារដ្ឋមន្ត្រីថ្មីក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ស សុខាបានស្នើឲ្យមានការត្រួតពិនិត្យចំពោះការស្លៀកឯកសណ្ឋានមន្ត្រីនគបាលចរាចរណ៍ឡើងវិញ បន្ទាប់ពីមានមន្ត្រីនគបាលចរាចរណ៍ជាប់កិច្ចសន្យាខ្លះធ្វើហួសតួនាទី។ ការស្នើឲ្យពិនិត្យសម្លៀកបំពាក់នេះ បន្ទាប់ពីមានមន្ត្រីនគបាលចរាចរណ៍មួយចំនួនបានធ្វើហួសតួនាទីខ្លួនដែលច្បាប់ឬបទដ្ឋានគតិយុត្តិបានចែង។
យោងតាមសារសម្លេងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅថ្ងៃទី២ កញ្ញា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា ៖ «ខ្ញុំស្នើសុំឲ្យពិនិត្យសារដើមឡើងវិញចំពោះមន្ត្រីនគបាលចរាចរណ៍ជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញឬមន្ត្រីមន្ត្រីនគបាលចរាចរណ៍នៅតាមបណ្តាខេត្តនានាបើមាន»។
ឯកឧត្តមបណ្ឌិតបានលើកឡើងថាបើអាចត្រូវឲ្យគាត់ស្លៀកឯកសណ្ឋានាខុសពីមន្ត្រីនគរបាលចរាចរណ៍យើងបាន ព្រោះថារាល់ថ្ងៃគាត់ស្លៀកបំពាក់ច្រឡំនឹងបងៗមន្ត្រីនគបាល ចរាចណ៍ពេក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ៖ «បើយើងឲ្យមែនទែនទៅគាត់មានតែតួនាទីសម្រួលចរាចរណ៍ទេ ក្នុងលក្ខខណ្ឌ តែឥឡូវនេះ គាត់ហ៊ានហៅឡានឈប់ គាត់ទៅគោរពគេឲ្យចុះលើឡាន ហើយឲ្យទៅជួបមន្ត្រីរបស់យើងក៏មានដែរ។ ចំណុចនេះខ្ញុំគិតថាគាត់ធ្វើលើសដែរសមត្ថកិច្ចខ្លួនដែលគេប្រគល់ជូន»។
ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថាការផ្តល់ការងារជាមន្ត្រីនគបាលជាប់កិច្ចសន្យានេះ ដោយសារតែកន្លងមកមានការខ្វះកំលាំងក្នុងការធ្វើការងារចរាចរណ៍ មិនមែនឲ្យគាត់ឃាត់ឡាននោះទេ។ ហើយការពិតទៅមន្ត្រីនគបាលចរាចរណ៍កិច្ចសន្យា នេះគ្មានសិទ្ធិទៅគោរពគេឲ្យចុះលើឡានដើម្បីជួបមន្ត្រីយើងនោះទេ។
គួររំលឹកថា ករណីពាក់ព័ន្ធនឹងមន្ត្រីនគបាលជាន់កិច្ចសន្យានេះកន្លងមកគេសង្កេតឃើញថា ពួកគាត់មួយចំនួនបានធ្វើហួសដែនសមត្ថកិច្ចខ្លួនដោយឃាត់រថយន្ត និងពួនស្ទាក់ឃាត់រថន្ត។ ជាងនេះមន្ត្រីទាំងនោះក៏ត្រូវបានថ្នាក់ដឹកនាំដកបញ្ឈរឈើង ឬដក់ចេញពីក្របខណ្ឌមន្ត្រី កិច្ចសន្យាផងដែរ៕




