ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណជាង ៩៩% នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។
ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មការ កម្មការរិនីជិត២ម៉ឺននាក់នៅខេត្តកណ្តាលកន្លងមកថ្មីៗថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈ។
ឯកឧត្តមរដ្ឋមន្ត្រីថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យមក្នុងអត្រា៧% ជាង២ទស្សវត្ស លើកលែងតែក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ ជាសកល និងវិបត្តិសេដ្ឋកិច្ចទូទាំងពិភពលោក ដែលបណ្តាលមកពីសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។ ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណជាង ៩៩% នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតមានភាពប្រសើរឡើងជាបន្តបន្ទាប់ ។ ជាក់ស្តែងប្រាក់ឈ្នួលអប្បបរមាបានកើនពី៤០ដុល្លារ នៅឆ្នាំ១៩៩៧ ដល់២០០ដុល្លារ ក្នុងឆ្នាំ២០២៣ ហើយយោងតាមអនុសាសន៍ណែនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានរៀបចំកិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ភ្លាម និងប្តេជ្ញាខិតខំឱ្យបាន ចេញជាលទ្ធផលនៅមុនពេលបុណ្យភ្ជុំបិណ្ឌនេះ។ ក្រៅពីប្រាក់ឈ្នួលអប្បបរមា ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ក៏ត្រូវបានបន្ថែម និងកែសម្រួលជាបន្តបន្ទាប់ផងដែរ។
ឯកឧត្តមបន្ថែមថា ទន្ទឹមនឹងការខិតខំដំឡើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រាជរដ្ឋាភិបាលក៏ បានខិតខំកាត់បន្ថយបន្ទុកចំ ណាយរបស់បងប្អូនកម្មករនិយោជិត ដោយបាន បង្កើត និងពង្រីកវិសាលភាព បេឡាជាតិសន្តិសុខសង្គមជាបន្តបន្ទាប់ ហើយបានតម្រូវឱ្យនិយោ ជកជាអ្នកបង់ ជំនួសបងប្អូនកម្មករនិយោជិត ១០០% ក្នុងផ្នែកថែទាំងសុខភាព និងផ្នែកគ្រោះ ថ្នាក់ការងារ និងជួយបង់ ៥០% ក្នុងផ្នែកប្រាក់សោធន ដែលជាហេតុធ្វើឱ្យបងប្អូ នកម្មករនិ យោជិតអាចរក្សាបាននូវសន្តិសុខចំណូល និងកាត់បន្ថយហានិភ័យនានាទាំងនៅក្នុងអំឡុង ពេលមានការងារ រហូតដល់ពេលចូលនិវត្តន៍ ។
ឯកឧត្តមបានបន្តថា ដោយឡែក បងប្អូនកម្មករនិយោជិតជាស្ត្រី បានទទួលការយកចិត្តទុកដាក់ និងគាំពារតាមរយៈប្រព័ន្ធគាំពារសង្គម គឺកម្មវិធី ផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំពោះស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងនោះមុនពេលសម្រាលឧបត្ថម្ភចំនួន៤លើក ក្រោយពេលសម្រាលឧបត្ថម្ភចំនួន ដោយ១០លើក សរុបចំនួន ១៤លើក ដោយ១លើកៗ ទទួលបានថវិកាចំនួន ៨ម៉ឺនរៀល, ហើយនៅពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀល ។ដោយឡែកក្នុងករណី កូនភ្លោះ ២នាក់ ទទួលបានចំនួន ១លាន២សែនរៀល និងករណីកូនភ្លោះ៣នាក់ ទទួលបានចំនួន ១លាន ៦សែនរៀល និងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ៥លានរៀល ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន។
ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលក៏បានបញ្ជាឱ្យមានការភ្ជាប់បណ្តាញអគ្គីសនី និងទឹកស្អាតដោយផ្ទាល់ពីអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកនៅតាមបន្ទប់ជួល ដោយគិតតម្លៃប្រើប្រាស់អគ្គីសនីត្រឹម ៤០០រៀល ទៅ ៦០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ទាបជាងតម្លៃពីមុនដែលមានរហូតដល់ ២០០០រៀល ក្នុង ១គីឡូវ៉ាត់ម៉ោង ដែលបង់តាមរ យៈម្ចាស់ផ្ទះជួល។ រីឯតម្លៃទឹកបានចុះមកត្រឹម ៨០០រៀល ក្នុង ១ម៉ែត្រគូប ទាបជាងតម្លៃពីមុនដែលមានរហូតដល់ ២៥០០រៀល ក្នុង១មែត្រគូប។ ថ្លៃឈ្នួលបន្ទប់ក៏អាជ្ញាធ រគ្រប់ជាន់ថ្នាក់សហការគ្រប់គ្រងមិនឱ្យមានការដំឡើងថ្លៃហួសហេតុពេក។
ស្របគ្នានេះដែរ ចំនួនរោងចក្រសហគ្រាស បន្តកើនឡើងជាលំដាប់ និងពង្រីករហូតដល់ខេត្ត កាន់តែកៀកទៅនឹ ងភូមិកំណើតរបស់បងប្អូនកម្មករនិយោជិត ដែលអាចកាត់បន្ថយចំណាយរបស់បងប្អូន កម្មករនិ យោជិត រីឯបណ្តាញផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានកែលម្អ និងអភិវឌ្ឍជាបន្តបន្ទាប់ ងាយស្រួលធ្វើដំណើរ និងធ្វើដំណើរ ដោយចំណាយពេល និងថវិកាតិចជាងមុន ៕








