ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឱ្យដឹងនៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣នេះថា ព្រះរាជាណាចក្រកម្ពុជានឹងបន្តទទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។
បាតុភូតនេះ កើតមានឡើងនៅថ្ងៃទី ០៤ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ ដែលនឹងធ្វើឱ្យតំបន់ទាំង ៣ របស់កម្ពុជា (តំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប តំបន់មាត់សមុទ្រ) មានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

