នាយករដ្ឋមន្ត្រីថៃ​មិន​ចូលរួម​ជំនួប​កំពូល​អាស៊ាននៅ​ឥណ្ឌូនេស៊ី​ ​​ដោយ​ជាប់​ធ្វើ​សច្ចាប្រណិធាន​ចូលកាន់​តំណែង​

85

នាយក​រដ្ឋមន្ត្រី​ថ្មី​ថៃ នឹង​មិន​ចូលរួម​ជំនួប​កំពូល​អាស៊ាន​នៅ​ឥណ្ឌូនេស៊ី​នា​សប្តាហ៍​នេះ​ទេ ព្រោះលោក​ស្រេតថា ថា​វី​ស៊ីន និង​គណៈរដ្ឋមន្ត្រី​រប​ស់លោក​ត្រូវធ្វើ​សច្ចាប្រណិធាន​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ មហាវិជ្ជ​រ៉ា​ឡុងកន នៅ​ថ្ងៃ​អង្គារ​ទី​៥​កញ្ញា​និង​បន្ទាប់​ទៅនឹង​ថ្លែង​សុន្ទរកថា​អំពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​សភា នេះបើយោងតាម​ក្រសួង​ការបរទេស​ថៃ​បានបញ្ជាក់ ​កាលពី​ថ្ងៃអាទិត្យ​ ទី​៣​កញ្ញា​ ។​ បន្ទាប់ពី​នោះ​ទៅ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​ថៃ​នឹង​ចាប់ផ្តើម​អនុវត្ត​ភារកិច្ច​ជា​ផ្លូវការ​។​

​លេខា​អចិន្ត្រៃយ៍​លោក សារុន ចារឺន​ស៊ូ​វ៉ាន់ នឹង​តំណាង​ថៃ​នៅ​កិច្ចប្រជុំ​អាស៊ាន​។​

​លោក​ស្រេតថា​ដែល​កាន់​តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ផង បាន​និយាយ​ថា​គណៈរដ្ឋមន្ត្រី​របស់​លោក​នឹង​ធ្វើ​សច្ចាប្រណិធាន​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ហើយ​គណៈ​រដ្ឋមន្ត្រី​ថ្មី​នឹង​បើក​កិច្ចប្រជុំ​ពិសេសនៅ​ថ្ងៃ​ពុធ​ដើម្បី​ត្រៀម​សេចក្តីថ្លែងការណ៍​គោលនយោបាយ​របស់​រដ្ឋាភិបាល​។​

​លោក​ក៏​បាន​និយាយថា​លោក​មិន​ព្រួយបារម្ភ​អំពី​ស្ថិរភាព​នៃ​រដ្ឋាភិបាល​១១​គណបក្ស​របស់​លោក​ទេ​ក្រោយលេចឮថាមានសមាជិកគណៈរដ្ឋមន្រ្តីមួយចំនួនបង្ហាញការព្រួយបារម្ភ។

​កាលពី​ថ្ងៃអាទិត្យ​លោក​ស្រេតថា និង​រដ្ឋមន្ត្រី​ការពារជាតិ​ដែល​ទើប​តែងតាំង​ថ្មី​លោក ស៊ូ​ធីន គ្លុង​សាង​( Sutin Klungsang )​បាន​ធ្វើ​ជំនួប​ទទួលទាន​អាហារ​ការងារជាមួយ​មេៗ​ទ័ព​នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​បាងកក​។​

​ប្រភព​បក្ស​ភឿ​ថៃ​បាន​និយាយថា លោក​ស្រេតថា​បាន​អញ្ជើញ​មេទ័ព​កំពូលៗ​មក​ណែនាំ​អោយ​ស្គាល់​លោក ស៊ូ​ធីន និង​ពន្យល់​ថា​ហេតុអ្វី​បានជា​លោក​ជ្រើសតាំង​លោក​ជន​ស៊ីវិ​ម្នាក់មក​កាន់​មុខតំណែង​ក្រសួង​ការពារជាតិ​។​

​លោក​ស្រេតថា និង​ស៊ូ​ធីន ក៏​ចង់​ស្តាប់​មតិ​ពី​មេទ័ព​ថ្មី និង​ពួក​លោក​ក៏​ចង់​ពន្យល់​អំពី​គោល​នយោបាយ​សំខាន់ៗ​របស់​រដ្ឋាភិបាល ក៏ដូចជា​ចង់​សុំ​កិច្ចសហការ​ដើម្បី​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​ជាតិ ក្នុងពេល​កងកម្លាំងអនុវត្ត​ភារកិច្ច​រក្សា​សន្តិសុខ​ផងដែរ​៕

Turbo tech solutions
HQP