ស្ត្រីខ្មែរម្នាក់រងរបួសធ្ងន់បន្ទាប់ពីចូលជួយប្ដីដែលត្រូវជនជាតិចិនដូចគ្នាជិះម៉ូតូកាន់ដំបងមកវាយដល់ផ្ទះ

129

បន្ទាយមានជ័យ៖ ស្ត្រីខ្មែរម្នាក់ដែលមានប្ដីជាជនជាតិចិនបានរងរបួសធ្ងន់ ខណៈដែលប្ដីរបស់គាត់មានជម្លោះជាមួយជនជាតិចិន0២នាក់ផ្សេងទៀត។ ករណីនេះកើតឡើងនៅយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅមុខផ្សារសាន់កូរ ស្ថិតក្នុងភូមិ-សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

សមត្ថកិច្ចបានប្រាប់ថា នៅពេលកើតហេតុជនបង្កជាជនជាតិចិន០២នាក់ ជិះម៉ូតូ០១គ្រឿង កាន់ដំបូងឈើជ្រុងមកវាយជនជាតិចិនដូចគ្នាដែលជាមេការសំណង់ តែក្នុងករណីខាងលើនោះប្រពន្ធជនរងគ្រោះជាជនជាតិខ្មែរជួយវាយភាគីជម្លោះបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានឡានសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ ក្នុងករណីខាងលើនេះគេឃើញកម្លាំងនគរបាលបានចុះធ្វើអន្តរាគមន៍ដោយឃាត់ខ្លួនជនបង្កជាជនជាតិចិន២នាក់បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

តាមសម្តីសាច់ញាតិជនរងគ្រោះបានប្រាប់ថា ជនជាតិចិនដែលបានប្រពន្ធខ្មែរគាត់ជាមេការសំណង់ មានទំនាស់ពាក្យសម្តីជាមួយជនជាតិចិនម្នាក់ទៀតជាមេការសំណង់ដូចគ្នា។ លុះមកដល់យប់កើតហេតុស្រាប់តែឃើញមានជនជាតិចិន០២នាក់ ជិះម៉ូតូ១គ្រឿងកាន់ដំបងឈើជ្រុងមកឈប់មុខផ្ទះជនជាតិចិនហើយទាញដំបងឈើជ្រុងសំពងទៅលើជនជាតិចិនដូចគ្នា តែនៅក្នុងហេតុការណ៍នោះប្រពន្ធជាជនជាតិខ្មែរបានទៅជួយប្ដីរបស់គាត់ តែត្រូវបានជនជាតិចិនម្នាក់ទៀតក្នុងចំណោមបក្ខពួក២នាក់បានទាញយកដុំឥដ្ឋនៅក្បែរខ្លួនគប់ទៅលើប្រពន្ធដែលជាជនជាតិខ្មែរត្រូវចំក្បាលពីក្រោយដួលផ្កាប់មុខសន្លប់ស្តូកស្តឹងហូរឈាមស្រោចនៅលើផ្ទៃមុខត្រូវបានដឹកទៅកាន់មន្ទីរពេទ្យបង្អែកក្រុងដើម្បីសង្គ្រោះបន្ទាន់។

ករណីខាងលើនេះគេឃើញកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចុះមកធ្វើអន្តរាគមន៍ចាប់បានជនបង្កជាជនជាតិចិនទាំង២នាក់និងវត្ថុតាងដំបូងឈើជ្រុង១និងម៉ូតូ១គ្រឿងជាមធ្យោបាយ រួចបានហៅជនជាតិចិនដែលបានប្រពន្ធខ្មែរទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីរកហេតុផលផងដែរ៕

Turbo tech solutions
HQP