កម្លាំង​ស្នាក់​ការ​៧៦២ បាន​ឃាត់រ​ថយ​ន្ត​ដឹកឈើ​០១​គ្រឿងរួម​ជាមួយ​ជនសង្ស័យ​ម្នាក់

281

មណ្ឌលគិរី៖ កម្លាំង​ស្នាក់​ការ​៧៦២ បាន​ឃាត់រ​ថយ​ន្ត​ដឹកឈើ​០១​គ្រឿង ម៉ាក ISUSU (​ពីរ​បាំង​)​ពណ៌​.​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2B-9519 រួម​ជាមួយ​ជនសង្ស័យ​ម្នាក់ កាលី​វេលា​ម៉ោង​០៤​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។

ជនសង្ស័យខាងលើ មាន​ឈ្មោះ ម៉ៅ សុ​ខេ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ជាំ​ហោ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ពី​បទ​ដឹក​ជញ្ជូន​ផល​អនុ​ផ​ផល​ព្រៃឈើ​ខុសច្បាប់​បញ្ជូន​មក​កាន់​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កង​រាជ​អាវុធ​ហត្ត​ខេត្តមណ្ឌលគិរី ដើម្បី​បន្ត​នីតិវិធី ។ ចាប់​យកវត្ថុ​តាង​រួម​មាន រ​ថយ​ន្ថ​ម៉ាក​ចំនួន​០១​គ្រឿង​, ទូរស័ព្ទ​ចំនួន​០២​គ្រឿង​, ឈើ​ប្រភេទ​សុ​ក្រំ ចំនួន​០៧​កំណាត់​, ឈើ​ប្រភេទ​បេង​ចំនួន ០៣​កំណាត់​, ឈើ​ប្រភេទ​នាងនួន​ចំនួន​០៣​កំណាត់ ។

បច្ចុប្បន្ន ជនសង្ស័យនិង​វត្ថុ​តាង​បាន​ប្រគល់​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ។

Turbo tech solutions
HQP