ហុងគ្រី៖ អាជ្ញាធរគូសបញ្ជាក់ថា យន្តហោះ១គ្រឿងបានធ្លាក់កាលពីថ្ងៃទី១០ កញ្ញា នៅហុងគ្រី ក្នុងពេលហោះសម្ដែងបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០២នាក់ និងរងរបួស០៤នាក់ ។ នេះបើតាមសេចក្ដីរាយការណ៍នា ថ្ងៃទី១១កញ្ញា របស់អង្គភាពAFP។
តាមសេចក្ដីប្រកាសមួយរបស់ប៉ូលិសហុងគ្រីបាននិយាយថា តាមព័ត៌មានដំបូងៗក្រៅពីអ្នកបើក អ្នករួមដំណើរម្នាក់ក៏ស្លាប់ដែរក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនេះ។ សោកនាដកម្មនោះកើតមាន ក្នុងតំបន់SZKESFECHEVAR ចម្ងាយ៧០គីឡូម៉ែត្ រភាគនិរតី ក្រុងប៊ូដាប៉េស្ត។ មនុស្សចំនួន០៤នាក់រងរបួសនៅលើដី ក្នុងនោះ០៣នាក់របួសធ្ងន់ធ្ងន់។ ក្នុងចំណោមអ្នករបួសធ្ងន់ទាំង៣នាក់មាននារីម្នាក់ បុរសម្នាក់និងកុមារីម្នាក់។ ចំណែកក្មេងប្រុសម្នាក់គ្រាន់តែរបួសស្រាល។
តាមសារព័ត៌មានហុងគ្រីថា យន្តហោះដែលធ្លាក់នោះជាយន្តហោះយោធាធុនT-28 TROJAN ផលិតក្នុងឆ្នាំ១៩៥១។ យន្តហោះនោះបានធ្លាក់បុកដីហើយក៏ផ្ទុះឆេះ។ យន្តហោះតូចនេះបានធ្លាក់ជិតរថយន្ត១គ្រឿងដែលចតចោលហើយត្រូវភ្លើងឆេះ។ យន្តហោះធ្លាក់ជិតទីតាំងនៃការរៀបចំការហោះសម្ដែងប្ញទ្ធិនៃបណ្ដាយន្តហោះ ដែលមានមនុស្សច្រើនពាន់នាក់ចូលរួមទស្សនា ៕


