ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួល គោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(ចូលប្ដូរប្រាក់បន្លំលួចលុយជនរងគ្រោះនៅផ្ទះវីងវេរលុយអស់ទឹកប្រាក់ចំនួន៥០០$ (ប្រាំរយដុល្លារអាមេរិក) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២និង២០នាទីរសៀល នៅចំណុចលើដងផ្លូវលេខ៦១៤ កែងផ្លូវលេខ២៨៩ ក្រុមទី៧៤ ភូមិ១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចកន្លែងវីងវេរលុយ ស្ថិតនៅលេខ៣BC ផ្លូវលេខ៦១៤ ក្រុមទី៨៩ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ PAHANGEH MORTEZA ភេទ ប្រុស អាយុ៤៣ឆ្នាំ ជនជាតិអុីរ៉ង់ មានលិខិតឆ្លងដែន (ថតចម្លង) លេខN97160321 ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះ អាសន្ន GOLDEN RESIDENCE ម្ដុំផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។
ចំណែកជនរងគ្រោះមាន ឈ្មោះ សិត្យា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកផ្ទះWing វេរលុយ ស្នាក់នៅផ្ទះ៣៤E1 ផ្លូវលេខ៦១៤ ក្រុមទី៨៩ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យករួមមាន៖ កាបូបស្ពាយពណ៌ខ្មៅចំនួន០១ ក្នុងកាបូបមាន ប័ណ្ណបើកបររថយន្តរបស់ឈ្មោះ PAHANGEH MORTEZA មួយច្បាប់, ទូរស័ព្ទដៃ០១គ្រឿងម៉ាក VIVO ពណ៌ខ្មៅ, លុយខ្មែរចំនួន១០,០០០,០០០៛ , លុយដុល្លារចំនួន៣.៥៤០$ ,លុយឥណ្ឌូនេស៊ីចំនួន៣៥៥ និងលុយសាំងហ្គាពួរ ២ដុល្លារ ក្នុងនោះសមត្ថកិច្ចបានធ្វើការប្រគល់លុយចំនួន៥០០$ ដែលចាប់យកពីជនសង្ស័យរូបនេះជូនទៅឲ្យជនរងគ្រោះឈ្មោះ សិត្យា ដែលត្រូវបានជនសង្ស័យឈ្មោះ PAHANGEH MORTEZA លួចយកនៅថ្ងៃកើតហេតុ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ៕




