យ៉ាងហោចណាស់មនុស្សចំនួន១១នាក់បានស្លាប់ ក្នុងហេតុការណ៍ភ្លើងឆេះអគារផ្ទះល្វែង នៅរដ្ឋធានីហាណូយ

128


វៀតណាម៖ មនុស្សជាច្រើននាក់បានស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះអគារផ្ទះល្វែងខ្នាតតូច (mini apartment) នៅក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម ។យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់វៀតណាម នៅថ្ងៃពុធនេះ ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានរាយការណ៍ថា ភ្លើងបានឆាបឆេះនៅពាក់កណ្តាលអាធ្រាត្រ យប់ថ្ងៃអង្គារឈានចូលថ្ងៃពុធ ក្រោយមក ក្រុមអ្នកពន្លត់អគ្គិភ័យក៏បានពន្លត់ភ្លើងឆាប់ឆេះអគារស្នាក់នៅនៅម៉ោង ២ព្រឹកថ្ងៃដដែល ។ មនុស្ស ៧០ នាក់ទទួលបានការជួយសង្គ្រោះចេញពីអគារស្នាក់នៅកម្ពស់ ១០ ជាន់ខាងលើ ដោយ ៥៤ នាក់ក្នុងចំណោមពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់ ។

ដំណាលគ្នានេះ អាជ្ញាធរមូលដ្ឋានមិនទាន់បានបញ្ជាក់អំពីតួលេខអ្នកស្លាប់នៅឡើយទេ ប៉ុន្តែបើយោងតាមភ្នាក់ងារសារព័ត៌មាន Al Jazeera ដែលដកស្រង់ប្រភពចេញពីគេហទំព័រនៃសារព័ត៌មាន VN Express (International) បាននិយាយថា មន្ទីរពេទ្យបានបញ្ជាក់ថា អ្នកស្លាប់មានចំនួនយ៉ាងតិចណាស់ ១១នាក់ ហើយក្នុងចំណោមជនរងគ្រោះក៏រួមមានក្មេងៗផងដែរ ។ ឧបទ្ទវហេតុនេះ បានកើតឡើងមួយឆ្នាំបន្ទាប់ពីអគ្គីភ័យឆាបឆេះហាងខារ៉ាអូខេកម្ពស់បីជាន់ បានសម្លាប់មនុស្ស ៣២នាក់នៅក្នុងទីក្រុងព្រៃនគរ (ហូជីមិញ) ៕

Turbo tech solutions
HQP