ជនសង្ស័យម្នាក់ឆក់កាបូបបានសម្រេច តែរត់មិនរួចត្រូវគេក្របួចជាប់

625

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជិះម៉ូតូធ្វេីសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូពីរអ្នកប្តីតាមដងផ្លូវបានហេីយព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋដេញឃាត់បានប្រគល់ជូនសមត្ថកិច្ច។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី១២ខែកញ្ញា​ ឆ្នាំ២០២៣​ នៅចំណុចភ្លើងស្តុបចូលផ្សារព្រៃទា​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ ជនសង្ស័យមានឈ្មោះ ចាន់​ ផានីត​ ភេទប្រុសអាយុ២៩ឆ្នាំ​ មុខរបរមិនពិតប្រាកដ។ 

តា​មប្រភពបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាមួយគ្រឿងឌុបប្រពន្ធធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្មាស់វី​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខកំពង់ឆ្នាំង1H-1172 ធ្វេីដំណេីរមកពីក្រោយរួចឆក់យកកាបូបស្ពាយពីស្ត្រីជាប្រពន្ធបានហេីយព្យាយាមជិះម៉ូតូគេចខ្លួន តែភ្លាមៗនោះស្រាប់តែមានបុរសម្នាក់​បេីកកង់បីដេញបំបុកម៉ូតូបណ្តាលឱ្យដួលទេីបពលរដ្ឋឃាត់ខ្លួនបាន។ 

ក្រោយកេីតហេតុជនសង្ស័យត្រូវបានប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់​ ចំណែកកាបូបត្រូវបា​នប្រគល់ជូនម្ចាស់ដេីមវិញផងដែរ៕

Turbo tech solutions
HQP