បុរសម្នាក់ជិះម៉ូតូយ៉ាងលឿនដូចហោះវ៉ាជែងជ្រុលទៅបុករថយន្តកាមរីឆ្លាមដួលបោកផ្ទប់នឹងថ្នល់រងរបួសធ្ងន់

119

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូបោះពួយយ៉ាងលឿនដូចហោះ និងវ៉ាជែងម៉ូតូមួយគ្រឿងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តកាមរីឆ្លាមដែលធ្វេីដំណេីរបញ្ច្រាសទិសគ្នាចំពីមុខយ៉ាងពេញទំហឹងដួលបោកផ្ទប់នឹងថ្នល់រងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ព្រៃស ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​តាមប្រភពបានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JJ-9598 ធ្វេីដំណេីរពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេីបានបើកវ៉ាជែងម៉ូតូមួយគ្រឿងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2R-1580 ដែលធ្វេីដំណេីរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្ដាលឱ្យម្ចាស់ម៉ូតូបោកផ្ទប់នឹងថ្នល់រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខស្ទេីរតែទាំងស្រុង រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

​ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ខណ្ឌដង្កោចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

Turbo tech solutions
HQP