ភ្នំពេញ៖ បុរសម្នាក់បានបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ត្រូវបានរថយន្តម៉ាកMG បេីកបុកពេញទំហឹងខណៈកំពុងជិះម៉ូតូ កាលពីវេលាម៉ោង០៣និង៥០នាទីទាបភ្លឺឈានចូលថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៣ចំណុចតាមបណ្តោយផ្លូវ ជាតិលេខ៤ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ សពមានឈ្មោះ អែម មករា ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្ន ខេត្តកំពតជិះ ម៉ូតូម៉ាកសង់ឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1IN1843 ។ រីឯរថយន្តបង្កម៉ាកMGពណ៌ស ពាក់ស្លាកលេខ កម្ពុជា CH SOKNY អ្នកបេីកបររត់គេចខ្លួនបាត់។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុខាងលើបានឱ្យដឹងថា នៅមុនពេលកេីតហេតុ រថយន្តបង្កម៉ាកMGពណ៌ស បេីកបរក្នុងទិសដៅពីកើតទៅលិចក្នុងទិសដៅបញ្ច្រាសគ្នាជាមួយម៉ូតូក្នុងល្បឿនលឿន ពេលមកដល់កន្លែងកើតហេតុខាងលើបានរ៉េចង្កូតទៅបុកម៉ូតូចំពីមុខបណ្ដាលឱ្យជនរងគ្រោះដួលបោកក្បាលស្លាប់តែម្ដង។
បច្ចុប្បន្នម៉ូតូនិងរថយន្ត ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោកស្នងការនគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕



