រូបភាពពីកន្លែងកើតហេតុក្នុងទីក្រុង Derna ប្រទេសលីប៊ី ក្រោយរងឥទ្ធិពលព្យុះ Daniel មិនធ្លាប់មានជាងមួយទស្សវត្សរ៍

94


លីប៊ី៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានបញ្ចេញនូវរូបភាពវីដេអូមួយចំនួន ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញអគារ ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនដោយទឹកជំនន់ នៅឯភាគខាងកើតទីក្រុងឌើណា (Derna) ដែលជាទីក្រុងឆ្នេរសមុទ្ររបស់ប្រទេសលីប៊ី ដោយបណ្តាលឱ្យមនុស្សរាប់ពាន់នាក់បានស្លាប់ និងប្រមាណជា ១ម៉ឺននាក់កំពុងបាត់ខ្លួន ក្រោយទទួលរងឥទ្ធិពលខ្យល់ព្យុះដាញែល (Daniel) មិនធ្លាប់មានជាងមួយទស្សវត្សរ៍ ។ ស្ថិតនៅក្នុងទៅក្រុងឌើណា ជាទីក្រុងដែលមានប្រជាជនរស់នៅប្រហែលជា ១២៥,០០០នាក់ អ្នកសារព័ត៌មានរ៉យទ័រ បានឃើញនូវទិដ្ឋភាព ហេដ្ឋារចនាខូចខាត អគារបែកបាក់ហូរទៅតាមទឹក រថយន្តក្រឡាប់ផ្ងារជើង នៅតាមដងផ្លូវគ្របដណ្តប់ដោយភក់ និងគម្ទេចកម្ទីបន្សល់ដោយទឹកជំនន់បន្ទាប់ពីបាក់ទំនប់វារីអគ្គិសនី ។

ប្រធានមន្ទីរពេទ្យវ៉ាដា (Wahda) លោកម៉ូហាម៉ាដ អាល់ខាប៊ីស៊ី (Mohamad al-Qabisi) បានបញ្ជាក់ថា ជនរងគ្រោះ ១,៧០០ នាក់បានស្លាប់នៅក្នុងសង្កាត់មួយ នៅក្នុងចំណោមសង្កាត់ចំនួន ២ របស់ទីក្រុងឌើណា ហើយ ៥០០ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងសង្កាត់មួយផ្សេងទៀត ។

មិនខុសគ្នាពីការបកស្រាយរបស់ប្រធានមន្ទីរពេទ្យប៉ុន្មានឡើយ ដោយទីភ្នាក់ងាររ៉យទ័រ បានឃើញមានសាកសពជាច្រើនត្រូវបានដាក់តម្រៀបគ្នានៅលើដី ខណៈសាកសពជាច្រើនទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមនុស្សម្នាជាច្រើនផ្សេងទៀត បានព្យាយាមពិនិត្យមើលជនរងគ្រោះ ដើម្បីព្យាយាមកំណត់អត្តសញ្ញាណសមាជិកគ្រួសារដែលបាត់ខ្លួន ៕

Turbo tech solutions
HQP