ភ្នំពេញ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះស្រាវជ្រាវរហូតឈានដល់ការនាំខ្លួនសិស្សស្រីទាំងនោះ ចូលមកដោះស្រាយតាមនីតិវិធីហើយ បន្ទាប់ពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហោះតៗគ្នា ជុំវិញករណីសិស្សស្រីៗប្រមាណជា ០៧ ទៅ០៨នាក់ រៀននៅថ្នាក់ទី៧ នៃវិទ្យាល័យបាក់ទូក ដែលបានប្រើហិង្សាទះកំភ្លៀងទៅលើសិស្សស្រី០២នាក់ រហូតផ្ទុះការរិះគន់ពេញបណ្ដាញសង្គម។
សូមជម្រាបជូនថា យោងតាមរយៈរូបភាពវីដេអូឃ្លីបមួយបានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ ពួកក្មេងទំនើងរៀនថ្នាក់ទី៧ នៅសាលាវិទ្យាល័យបាក់ទូក ប៉ុន្មានអ្នកក្នុងរូបថតនឹងបានវៃព្រួតក្មួយខ្ញុំ៧-៨នាក់ ហើយថតវីដេអូ ថតរូបចឹងៗផុសរូបទៀត ហើយគម្រាមគ្នា(តែចូលរៀនវាឃើញវាវ៉ៃ) ហេីយរឿងនេះ បានកេីតឡេីង១ខែហើយគ្នាខ្លាចគ្នាអត់ហ៊ានប្រាប់អ្នកផ្ទះទេ រហូតដល់ថ្ងៃនេះម៉ាក់គាត់ឆែកទូរស័ព្ទបានឃើញគាត់Saveទុកក្នុងទូរស័ព្ទ ដោយសារការគម្រាម គាត់សុខចិត្ដអត់ចូលសាលាជិត១ខែ។
ប្រភពដដែលបន្តថា រហូតដល់គ្រូCall មកប្រាប់ម៉ាក់ប៉ាខ្ញុំ ហើយក្នុងវីដេអូនឹងពួកក្មេងទំនើងប៉ុន្មានអ្នកនឹងបានបបួលក្មួយស្រីខ្ញុំឱ្យឡើងទៅអគារស្ងាត់ដើម្បីព្រួតគ្នាវ៉ៃ ឥឡូវគ្នាមានសម្ពាធណាស់ ខ្លាចរហូតចង់កើតជំងឺបាក់ទឹកចិត្ដហើយ អត់ហ៊ានចូលរៀនទេបងប្អូនមើលរូបនឹងវីដេអូនឹងហើយជួយគិតមើលថាក្រុមក្មេងទំនើងនឹងសាហាវពិនណា ជួយគ្នាShareឱ្យគ្រួសារគាត់បានឃើញផង (ប្អូនគេប្អូនយើង)។
បន្ថែមពីនេះ ហ្វេសប៊ុកខាងលេីនេះ ក៏បានស្នេីសុំទៅឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជួយនាំប្អូនៗប៉ុន្មាននាក់ទៅអប់រំផង.ឥឡូវក្មួយស្រីខ្ញុំវាមានជំងឺបាក់ទឹកចិត្ត មិនចង់ទៅរៀនហើយ មិនមាត់មិនកដាក់គ្រួសារគាត់ទេ.សូមឱ្យគ្រួសារផ្សេងៗប្រុងប្រយ័ត្នកូនទៅរៀនមានគេវ៉ៃហើយវាមានសម្ពាធបាក់ទឹកចិត្ត។សូមជួយមើលកូនៗឱ្យប្រុងប្រយ័ត្នផង សុំបងប្អូនពួកម៉ាកជួយស៊ែរមួយឱ្យគាត់ដឹងផង៕





