ផ្កើនខ្លាំងណាស់ ហ៊ានជួបជុំនាំគ្នាផឹកសុីទាំងកណ្តាលភ្លៀង បំពានបំរាមរបស់រាជរដ្ឋាភិបាល

373

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កណ្តាល៖ កងរាជអាវុធហត្ថក្រុងតាខ្មៅ ឃាត់ខ្លួនក្រុមបំពានវិធានការរដ្ឋបាល ប្រមូលផ្តុំគ្នាដាក់ឆត្រផឹកស៊ីទាំងកណ្តាលភ្លៀង។ ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១៧៖៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។មនុស្សប្រុសស្រីទាំង៦នាក់ នេះ ត្រូវបានឃាត់ខ្លួន និង រកឃើញវត្ថុតាង ស្រាបៀរ Cambodia ចំនួន១២កំប៉ុង តុជ័រ១ កែវចំនួន២ ឆ័ត្រចំនួន១ និង សំបកកំប៉ុងផឹករួចចំនួន២៤សំបក ។

សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងតាខ្មៅ បានអោយដឹងថា មុនពេលឃាត់ខ្លួន គឺ មានប្រជាពលរដ្ឋនៅក្បែរនោះ បានរាយការណ៍មកសមត្ថកិច្ច ថា មានអ្នកជួលផ្ទះនៅភូមិព្រែកសំរោង៣ បាននាំគ្នាផឹកស៊ី នៅខាងមុខផ្ទះជួលរបស់ឈ្មោះ ម៉ៅ ដោយពេលនោះ មេឃកំពុងភ្លៀងខ្លាំង បានដាក់ឆ័ត្រផឹកស៊ី។

ជនមិនអនុវត្តតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ មានឈ្មោះដូចខាងក្រោម៖

១ ឈ្មោះ សារី ឆេង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ ស្នាក់នៅផ្ទះជួលភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
​​២ ឈ្មោះ ឃុត ចន្ធូ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
៣ ឈ្មោះ រុណ ស្រីញឹប ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
៤ ឈ្មោះ ហុង ស្រីណុច ភេទស្រី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
៥ ឈ្មោះ កៃ ហួត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
៦ ឈ្មោះ អ៊ុង វ៉ែននី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

Turbo tech solutions
HQP