ផឹកស្រាបៀរអស់ចំនួនតែ០៣កំប៉ុង បើកបុករទេះលក់ខ្មៅ សង្ស័យតែមិនមែនអស់បីកំប៉ុង

124

ភ្នំពេញ៖ បុរសម្នាក់ផឹកស្រាបៀរអស់ចំនួន០៣កំប៉ុង ហើយបើករថយន្តឡិចសុីសRX-330 ជ្រុលទៅបុករទេះលក់ខ្មៅពីរគ្រឿងចតស្ងៀម បណ្ដាលឱ្យរងការខូចខាត បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣  នៅតាមបណ្ដោយផ្លូវលេខ១៩៨៦ កែងនឹងផ្លូវលេខ១០០៧ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តឡិចសុីសRX-330 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AV-8365 និងមានបុរសពីរបីនាក់ទៀតរួមដំណើរជាមួយ ដោយបើកតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុខាងលើបានរេចង្កូតទៅខាងស្ដាំដៃជ្រុលទៅបុករទេះលក់ខ្ចៅពីរគ្រឿងចតស្ងៀមបណ្ដាលឱ្យរងការខូចខាតយ៉ាងខ្លាំង។ ក្រោយមកភាគីទាំងពីរបានជជែកវែកញែកដាក់គ្នាយកត្រូវរៀងៗខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងរទេះលក់ខ្ចៅទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Turbo tech solutions
HQP