​ផ្ទះ​មួយខ្នង​ដួល​រលំ​រាប​ដល់​ដី និង​​មនុស្សចំនួន០​៣​នាក់ រងរបួស​ ដោយសារភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​មួយ​មេ​ធំ

158

សៀមរាប៖ ភ្លៀង​ធ្លាក់​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​មួយ​មេ​យ៉ាង​ធំធ្វើ​ឱ្យ​ផ្ទះ​មួយខ្នង​ដួល​រលំ​រាប​ដល់​ដី បណ្ដាល​ឱ្យ​មនុស្សចំនួន០​៣​នាក់​ រង​របួសស្រាល​។ ហេតុការណ៍​គ្រោះ​ធម្មជាតិ​នេះបាន​កើតឡើង ​កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៦​និង​៥០​នាទី​ល្ងាច ស្ថិត​នៅ​ ភូមិ​ប្រាសាទ​ចា​រ្រ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប​។

បើ​តាម​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ប្រាប់​តាម​តេ​ឡេ​ក្រាម​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣ នេះ​ថា ម្ចាស់ផ្ទះ​ខាងលើ​នេះ​មានឈ្មោះ អឿ​ន ញិ​ក ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មុខរបរ​កសិករ ដែល​មាន​សមាជិក​សរុប​ចំនួន​០៦​នាក់ ក្នុង​នោះ​ក្មេង​ចំនួន០​២​នាក់ រស់នៅ​ក្នុង ភូមិ​ប្រាសាទ​ចា​រ្រ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប​។

លោក​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ មេឃ​បាន​បង្អុ​ល​ធ្លាក់​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ដ្រាក់​បោ​កបក់​ទៅ​លើ​ផ្ទះ​មួយ​ខ្នង​ធ្វើ​ឱ្យ​ដួល​រលំ​រាប​ដល់​ដី​តែ​ម្ដង បណ្ដាល​មនុស្ស០​៣​នាក់​របួសស្រាល​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ធម្មជាតិ​នេះ ។ ជន​រង​គ្រោះ​ទាំង០​៣​នាក់​ រួម​មាន៖ ១- ឈ្មោះ អឿ​ន ញិ​ក ភេទ​ប្រុស រង​របួស​រលាត់​ក្បាល​, ២-​ក្មេង​ប្រុស​ម្នាក់​អាយុ​១​ឆ្នាំ រង​របួស​ពក​ចិញ្ចើម និង ​៣- ឈ្មោះ ញិ​ក ម៉ា​ប់ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ (​ម្តាយ​ក្មេង​) រង​របួស​ដាច់​រលាត់​ក្បាល ។

លោក​បាន​បញ្ជាក់​ទៀត​ថា ចំណែក​ទ្រព្យសម្បត្តិ​ដែល​រង​ការ​ខូចខាត គឺ​ផ្ទះ​មួយ​ខ្នង​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​ម៉ែត្រ ជញ្ជាំង​ស្លឹក​ប្រក់​ក្បឿង ​កម្ពស់​ពី​ដី​២,៥​ម៉ែត្រ ស្លាប​ជញ្ជាំង​៤​ម៉ែត្រ​ បាន​ដួល​រលំ​រាប​ដល់​ដី បណ្ដាល​ឱ្យ​ខូចខាត​ទាំងស្រុង ដែល​សរុប​ទឹកប្រាក់​ប្រហែល ១២.០០០.០០០​រៀល (​ដប់​ពីរ​លាន​រៀល​)​។

បច្ចុប្បន្ន ជន​រង​គ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​នោះ កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ពួក​៕

Turbo tech solutions
HQP