ចេញពីធ្វេីការមកដល់បន្ទប់ហៅមិត្តភក្តិមិនបេីកទ្វារ ពេលគាស់មេីលស្រាប់តែឃេីញដេកស្លាប់បាត់ហើយ

319

ភ្នំពេញ​៖​ បុរសម្នាក់ខណៈត្រឡប់មកពីធ្វេីការវេនយប់វិញមកដល់បន្ទប់ជួលក៏ហៅមិត្តភក្តិឱ្យបេីកទ្វារ តែគ្មានអ្នកបេីកឱ្យក៏សង្ស័យហៅម្ចាស់ផ្ទះមកគាស់ទ្វារបន្ទប់ស្រាប់តែប្រទះឃេីញមិត្តភក្តិខ្លួនដេកស្លាប់បាត់ទៅហេីយ បង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោ៦និង៣០នាទីព្រឹក ថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០២៣​ នៅបន្ទប់ជួលជាន់ទី១​ ភូមិព្រៃទា​១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ ជនរងគ្រោះមានឈ្មោះ សំ​ អាត​ ភេទប្រុសអាយុ៣៧ឆ្នាំ​ មុខរបរជាជាងជួសជុលកង់បី​ ទេីបមកស្នាក់នៅបន្ទប់ជួលកន្លែងកេីតហេតុបាន៣ថ្ងៃ​ មានស្រុកកំណេីតនៅខេត្តក្រចេះ។ 

តាមប្រភពព័ត៌មានពីឈ្មោះ​ យ៉ាន់​ វីវ៉ា​ ភេទប្រុស៣៧ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ បានឱ្យដឹងថា​ ជនរងគ្រោះទេីបតែមកស្នាក់នៅជាមួយគាត់បានរយៈពេល៣ថ្ងៃ ដោយគាត់ធ្វេីការវេនយប់​ ហេីយមិត្តភក្តិរបស់គាត់ធ្វេីការវេនថ្ងៃ​ ។ នៅមុនពេលកេីតហេតុខណៈរូបគាត់ចេញពីធ្វេីការរោងចក្រវិញមកដល់បន្ទប់ជួលក៏ហៅមិត្តភក្តិរបស់គាត់ឱ្យបេីកទ្វារឱ្យ តែទោះជាខំប្រឹងហៅយ៉ាងណាក៏មិនបេីកដោយសង្ស័យទេីបប្រាប់ម្ចាស់ផ្ទះមកគាស់ទ្វារចូលទៅមេីលស្រាប់តែប្រទះឃេីញជនរងគ្រោះដេកស្លាប់បាត់ទៅហេីយ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងហេីយបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង​ រួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

Turbo tech solutions
HQP