ឃាត់ខ្លូនជនជាតិចិនម្នាក់ពាក់ព័ន្ធនឹងករណីរក្សាទុកគ្រឿងញៀនជាច្រើនប្រភេទ

440

ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចក្រុងព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធនឹងករណីលាក់រក្សាទុកនូវគ្រឿងញៀនជាច្រើនប្រភេទ កាលពីវេលាម៉ោង ១០:៤០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ និងបានបញ្ជូនជនសង្ស័យរូបនេះទៅកាន់ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់ពីសំណាក់លោកវរសនីយ៍ឯក កាន់ វណ្ណា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។


ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉ាន ហ្ស៊ីប៉ី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចចំណុចក្រុម៤ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដកហូតបាននូវវត្ថុតាងជាក់ស្តែងរួមមាន៖ ម្សៅក្រាមសថ្លាកញ្ចប់សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ ថ្នាំគ្រាប់ពណ៌ផ្កាឈូកសង្ស័យជាសារធាតុញៀនចំនួន ១១គ្រាប់ ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿង។

សមត្ថកិច្ចឱ្យដឹងបន្តថា នៅវេលាម៉ោង២៣ៈ២០នាទីថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានសហការជាមួយកម្លាំងជំនាញ នាំទៅត្រួតពិនិត្យផ្ទះដែលរូបគេបានជួលស្នាក់នៅ ស្ថិតនៅក្រុមទី៤៨ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុជាបន្តទៀត។


ជាមួយគ្នានោះ សមត្ថកិច្ចបន្តដកហូតបានវត្ថុតាងបន្ថែមទៀតដូចជា៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ១២កញ្ចប់ ម្សៅពណ៌សសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់ ម្សៅពណ៌ត្នោតសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ ថ្នាំគ្រាប់ពណ៌ទឹកក្រូចសង្ស័យជាសារធាតុញៀនចំនួន២៦គ្រាប់ ថ្នាំគ្រាប់ពណ៌ទឹកសណ្តែកសង្ស័យជាសារធាតុញៀនចំនួន២៩គ្រាប់ ថ្នាំគ្រាប់ពណ៌ផ្កាឈូកសង្ស័យជាសារធាតុញៀនចំនួន០៤គ្រាប់ កញ្ឆាក្រៀមចំនួន២៦កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៣គ្រឿង ទូរសព្ទដៃចំនួន០១គ្រឿង លិខិតឆ្លងដែនចំនួន០១ក្បាល សម្ភារសម្រាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់៕

Turbo tech solutions
HQP