ម៉ោង ៧ព្រឹក ថ្ងៃ២០កញ្ញា សូមវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរ​ប្រាសាទ​កោះកេរ ចុះក្នុងបញ្ជីអង្គការយូណេស្កូ

154

ភ្នំពេញ៖ គ្រប់រាជធានី-ខេត្ត គ្រប់មន្ទីរជំនាញ រាជធានីខេត្ត គ្រប់ក្រុងស្រុកខណ្ឌ និងគ្រប់ឃុំសង្កាត់ ព្រមទាំងជនរួមជាតិកម្ពុជាគ្រប់រូប ដោយមិនប្រកាន់អាយុ ស្រទាប់វណ្ណៈ ពណ៌សម្បុរ មុខរបរ និងឋានៈសង្គម រួមគ្នា ធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ ដែលខ្លួមាន នៅម៉ោង ៧ព្រឹក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែង​សាធារណៈសំខាន់ៗ រួមមាន ទីស្តីការក្រសួង​-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានីខេត្ត គ្រប់សាលាក្រុងស្រុកខណ្ឌ គ្រប់សាលាឃុំសង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍ នៅតាមភូមិ​ឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយ​ទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការចុះបញ្ជីប្រាសាទកោះកេរ ជាក្នុងបញ្ជីបេតិកភណ្ឌ​ពិភព​លោក។

ក្រៅពីលើកឡើងខាងលើនេះ ក្នុងសារ​ជូន​ជនរួមជាតិ នៅថ្ងៃទី១៧ ខែកញ្ញា​ ឆ្នាំ​២០២៣ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ និងបណ្តាញព័ត៌មានទាំងអស់ មេត្តាចូលរួម​សហការផ្សព្វផ្សាយ​ព្រឹត្តិការណ៍ជាមោទនភាពជាតិដ៏មានសារៈសំខាន់នេះ ឱ្យបានទូលំទូលាយ និងអធិកអធមជាទីបំផុត។

Turbo tech solutions
HQP