មនុស្ស១៤ នាក់ ស្លាប់ក្នុងការហេតុការណ៍ធ្លាក់យន្តហោះ នៅប្រេស៊ីល

469

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសប្រស៊ីល បានផ្សព្វផ្សាយថា យ៉ាងហោចណាស់ក៏មានមនុស្ស ១៤នាក់ បានស្លាប់ កាលពីថ្ងៃសៅរ៍ នៅពេលយន្តហោះមួយ បានធ្លាក់ នៅក្នុងរដ្ឋអាម៉ាហ្សូណាស (Amazonas ) របស់ប្រេស៊ីល ពេលវាព្យាយាមចុះចត ក្នុងអាកាសធាតុ មានព្យុះភ្លៀង នៅទីប្រជុំជន បាសេឡូស (Barcelos)។

មន្រ្តីរដ្ឋបានប្រាប់សន្និសីទកាសែតមួយថា អ្នកបើកយន្តហោះធុនតូចនេះ បានបើកសំដៅទីប្រជុំជន បាសេឡូស ក្នុងពេលមានភ្លៀងខ្លាំង និងការមើលឃើញ បានជិតៗ ហើយទំនងជាចុះ នៅពាក់កណ្តាលផ្លូវ។ យន្តហោះ បានរត់ចេញពីផ្លូវ និងសម្លាប់អ្នកដំណើរ ១២ នាក់ រួមទាំងអ្នកបើក ពីរនាក់។

ការស៊ើបអង្កេតជំហានដំបូងៗ បង្ហាញថា អ្នកដំណើរជាបុរសប្រេស៊ីលទាំងអស់ ដែលធ្វើដំណើរទៅទីនោះ ដើម្បីស្ទូចត្រីកម្សាន្ត៕

Turbo tech solutions
HQP