ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ ពេលទៅឃ្វាលក្របីនៅកណ្ដាលវាលស្រែ

536

កំពង់ឆ្នាំង៖ ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗពេលទៅឃ្វាលក្របីនៅកណ្ដាលវាលស្រែ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៧ ខែកញ្ញា​ ឆ្នាំ២០២៣ នៅចំណុចដេកត្នោត ភូមិមេលំ ឃុំមេលំ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ ក្មេងប្រុសរងគ្រោះនេះមានឈ្មោះ  យ៉ាន  កញ្ញា ភេទប្រុស អាយុ ១៤ឆ្នាំ រៀននៅសាលាបឋមសិក្សាមេលំ មានឪពុកឈ្មោះ តូច ជា និង ម្ដាយឈ្មោះ វ៉ាន មុំ  រស់នៅភូមិមេលំ ឃុំមេលំ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឱ្យដឹងថា ដោយសារថ្ងៃនេះជាថ្ងៃសម្រាកពីរៀនក្មេងប្រុសរងគ្រោះខាងលើ ក៏បានទៅជួយមើលក្របីនៅវាល ខណៈពេលដែលភ្លៀងខ្លាំងខ្លួនបានដេញក្របីរកកន្លែងជ្រកតែជាអកុសលពេលដែលកំពុងដេញក្របីនោះក៏ត្រូវរន្ទះបាញ់ចំស្លាប់តែម្តង ។ 

ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យសាកសពក្មេងប្រុសរងគ្រោះរួចមកបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយគ្រោះធម្មជាតិ រន្ទះបាញ់ប្រាកដមែន និង ប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

Turbo tech solutions
HQP