ជនជាតិចិនម្នាក់ យកសាំងចាក់បញ្ច្រកលើសង្សាររបស់ខ្លួនព្រោះតែភ្លើងប្រចណ្ឌ

88

ស្វាយរៀង៖ ឃាត់ខ្លួនបុរសជាជនសង្ស័យជនជាតិចិនម្នាក់ករណីប្រើហិង្សាដោយចេតនា បន្ទាប់ពីយកដបសាំងទៅចាក់បញ្ច្រកលើសង្សាររបស់ខ្លួនដោយសារតែភ្លើងប្រចណ្ឌ។ហេតុកាណ៍នេះបានកើតឡើងកាលពី វេលាម៉ោង០០:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភោជនីយដ្ឋានស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត   ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ហ្វ័ង គួហ្វា អាយុ៥៤ឆ្នាំជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅខេត្តហ្វូជៀន ប្រទេសចិន ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ជុំ វឌ្ឍនា អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវនិងបាននាំខ្លួនបុរសម្នាក់ជាជនជាតិចិនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីធ្វើការសាកសួរ ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដបសាំងទៅចាក់បញ្ច្រកលើជនរងគ្រោះដែលជាសង្សារប្រាកដមែន ដោយមូលហេតុប្រចណ្ឌនឹងសង្សាររបស់ខ្លួនជាមួយនឹងអ្នកផ្សេង។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពហុព្យាបាលមិត្តភាពកម្ពុជា-ចិន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត  រីឯជនសង្ស័យ សមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់៕

Turbo tech solutions
HQP