កំពង់ធំ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបារាយណ៍សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបល្ល័ង្ក បានចុះធ្វើការបង្ក្រាបក្រុមអ្នកញៀនល្បែងជល់មាន់មួយកន្លែង ដោយឃាត់ខ្លួនមនុស្សបានចំនួន០៦នាក់ រួមទាំងម៉ូតូ២២គ្រឿង និងមាន់ជល់ចំនួន០៦ក្បាល ព្រមទាំងសម្ភារៈផ្សេងៗជាច្រើនទៀត។
ក្នុងការចុះបង្ក្រាបល្បែងជល់មាន់ស៊ីសងខុសច្បាប់ខាងលើនេះធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៣:៣០នាទីរសៀល ដោយកម្លាំងផែនព្រហ្មទណ្ឌ បូកកម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍បល្ល័ង្ក កម្លាំងសរុបចំនួន១៥នាក់ដឹកនាំដោយលោកវរសេនីយ៍ទោ ស ចំរើន នៅ ភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
អ្នកដែលត្រូវឃាត់ខ្លួនមាន ១.ឈ្មោះ ឈឹម កុសល់ អាយុ៥២ឆ្នាំរស់នៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ២.ឈ្មោះ គ្រី រ៉ាហ្វាត អាយុ៤៣ឆ្នាំ រស់នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រកបារាយណ៍ ខេត្តកំពង់ធំ។ ៣.ឈ្មោះ ឌុច ឈាន អាយុ៤៣ឆ្នាំរស់នៅភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ៤.ឈ្មោះ សេង ចំរើន អាយុ៣៥ឆ្នាំរស់នៅភូមិឃ្លៃ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ ៥.ឈ្មោះ សំ សឿង អាយុ៥០ឆ្នាំរស់នៅភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ និង ៦.ឈ្មោះ អ៊ឹង ម៉េងឃៀង អាយុ៤៩ឆ្នាំរស់នៅភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។



