រថយន្តទំនើបបិទផ្លាក Police បើកបុកក្បាលនាគពុះចែកទ្រូងផ្លូវ

656

ភ្នំពេញ: រថយន្ត Lexus RX-350 ពាក់ស្លាកលេខនគរបាល មួយគ្រឿង បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្តខ្ទេចផ្នែកខាងមុខទៅលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០:៤៣នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខស្ថានទូតវៀតណាម តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត Lexus RX-350មួយគ្រឿងពណ៌សពាក់ស្លាកលេខនគរបាល 2-9086 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវលេខ៤៣២ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរបាំងថ្មខូចខាតតិចតួច ចំណែករថយន្តខ្ទេចផ្នែកខាងមុខខូចខាតយ៉ាងដំណំទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Turbo tech solutions
HQP