កំពុងចាម៖ ជនសង្ស័យ៤នាក់ នាក់ ករណី ជួញដូរ និងប្រើ ប្រាស់ ដោយ ខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាមឃាត់ខ្លួន នៅចំណុចក្នុងវត្តស្រក ស្ថិតក្នុងភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង ១០ នាទី ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយបានការអនុញ្ញាតពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំង ជំនាញ ការិយាល័យ ប្រឆាំង គ្រឿងញៀន ខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងអធិការដ្ឋានក្រុងកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការ រង ទទួល ផែន ការ ងារ ប្រឆាំង គ្រឿងញៀន ខេត្ត បើកកិច្ចប្រតិបត្តិការ បង្ក្រាប ករណី ជួញដូរ និងប្រើ ប្រាស់ ដោយ ខុស ច្បាប់ នូវសារធាតុញៀន ដោយប្រើវិធានញុះញុង់ ។
ជនសង្ស័យទាំង៤នាក់រួមមាន ៖
១-ឈ្មោះ ម៉ៅ ថារិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
២-ឈ្មោះ នី សុផាត់ ភេទប្រុស អាយុ ១៦ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិស្រក ឃុំស្រុក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
៣-ឈ្មោះ ស៊ាងលី វុទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
៤.ឈ្មោះ ងន់ សុីថាង ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងម៉ាសុីនត្រជាក់ រស់នៅភូមិចុងថ្នល់ទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន ០១កញ្ចប់ ,ប្រាក់ញុះញង់ចំនួន៦០,០០០៛ (ប្រាំមួយម៉ឺនរៀល) ទូរស័ព្ទដៃចំនួន ០៤គ្រឿង និងសំណាក់ថង់ថ្នាំញៀនចំនួន ០២កញ្ចប់ ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង កម្លាំងជំនាញបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់៕

