ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈសេចក្ដីណែនាំថ្មីមួយនៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានផ្ដល់សិទ្ធិឲ្យធ្វើតេស្ដរកជំងឺកូវីដ១៩ ចំពោះអ្នកដែលចេញពីតំបន់ផ្ទុះការរីករាលដាលជំងឺកូវីដ១៩ ពេលចង់ចូលទៅតាមបណ្ដាខេត្តផ្សេងៗ ហើយអភិបាលខេត្តសាមី ជាអ្នកទទួលបន្ទុកធ្វើតេស្ដអ្នកធ្វើដំណើរទាំងអស់នោះ នៅព្រំប្រទល់ខេត្តខ្លួនតែម្ដង។
សម្រាប់ប្រជាពលរដ្ឋធម្មតាដែលចេញពីតំបន់ផ្ទុះជំងឺកូវីដ១៩ ឆ្លងកាន់ទៅតាមបណ្តាខេត្ត នឹងតម្រូវឲ្យធ្វើតេស្តរហ័សរកមេរោគកូវីដ។ ប្រសិនបើលទ្ធផល «អវិជ្ជមាន» នឹងអនុញ្ញាតឲ្យទៅ (បានតែចំពោះអ្នកស្នាក់នៅក្រោម៧ថ្ងៃ) ប៉ុន្តែប្រសិនបុគ្គលនោះស្នាក់នៅលើសពី៧ថ្ងៃ នឹងតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃសិនទើបអនុញ្ញាតឲ្យទៅ។
ទីតាំងដែលកំពុងស្ថិតនៅក្នុងតំបន់ផ្ទុះរាលដាលខ្លាំងនៃជំងឺកូវីដ១៩ មានដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងព្រះសីហនុ និងតំបន់មួយចំនួនទៀត។
ចំណុចទី៣ នៃសេចក្ដីណែនាំលេខ០២ សជណ ដែលទទួលបានផ្លូវការបានពន្យល់យ៉ាងដូច្នេះថា៖


